នេះគឺជាសេចក្តីបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang នារសៀលថ្ងៃទី១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ ដោយលើកឡើងពីទស្សនៈរបស់ក្រសួងការបរទេសវៀតណាមថា ចំពោះការដែលកាលពីថ្ងៃទី៤ ខែកុម្ភៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើឱ្យអង្គការក្រៅរដ្ឋាភិបាលនៅឯបរទេសដែលទទួលមូលនិធិពីប្រទេសនេះ រួមទាំងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ត្រូវផ្អាកប្រតិបត្តិការរយៈពេល៩០ថ្ងៃ រួមទាំងគម្រោងជាច្រើនទាក់ទងនឹងវៀតណាមក្នុងការដោះស្រាយផលវិបាក់នៃសម័យសង្គ្រាមផងដែរ។
នាប៉ុន្មានឆ្នាំកន្លងទៅ តាមរយៈយន្តការផ្សេងៗ ប្រទេសទាំងពីរបានសហការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន រួមទាំងសុខាភិបាល បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការសង្គ្រោះគ្រោះមហន្តរាយ និងជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសម័យសង្គ្រាម។ គម្រោងជំនួយរបស់សហរដ្ឋអាមេរិកមានប្រសិទ្ធភាពនៅក្នុងខេត្តក្រុងជាច្រើនទូទាំងប្រទេសវៀតណាម ដោយនាំមកនូវជីវភាពកាន់តែប្រសើរឡើងដល់ប្រជាជនដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងទាំងនេះ។ ការផ្អាកគម្រោងឧបត្ថម្ភ ជាពិសេសគម្រោងបោសសម្អាតគ្រាប់បែកមីន និងជាតិផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាម ក៏ដូចជាគម្រោងធ្វើប្រព្រឹត្តិកម្មការបំពុលនៅអាកាសយានដ្ឋាន Bien Hoa នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពមនុស្ស ក៏ដូចជាបរិស្ថាននៅក្នុងតំបន់អនុវត្តគម្រោងផងដែរ៕