ព្រឹត្តិការណ៍នេះ គូសសញ្ញាជំហានដំបូងដ៏សំខាន់ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគី ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ពាណិជ្ជកម្មអគ្គិសនីស្អាតឆ្លងព្រំដែន។ នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួម ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃបណ្តាញថាមពលអាស៊ាន និងលើកកម្ពស់ការតភ្ជាប់ថាមពលក្នុងតំបន់ប្រកបដោយនិរន្តរភាព និងបត់បែនជាងមុន។
នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីនានានឹងរួមគ្នាស្រាវជ្រាវពីលទ្ធភាពនៃការនាំចេញអគ្គិសនីស្អាតពីវៀតណាមទៅកាន់ម៉ាឡេស៊ី និងសិង្ហបុរី តាមរយៈខ្សែកាបក្រោមបាតសមុទ្រ តភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិនៃឧបទ្វីបម៉ាឡេស៊ី និងពិចារណាលទ្ធភាពនៃប្រភពថាមពលបន្ថែម និងប្រព័ន្ធស្តុកទុកដើម្បីធានាស្ថិរភាព។
កិច្ចព្រមព្រៀងត្រីភាគីជាជំហានសំខាន់ឆ្ពោះទៅមុខក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតងឆ្លងកាត់ព្រំដែន ទាញយកសក្តានុពលនៃថាមពលកកើតឡើងវិញនៅវៀតណាម និងឆ្ពោះទៅរកការបង្កើតគំរូសហប្រតិបត្តិការថាមពលកកើតឡើងវិញឆ្លងព្រំដែន ដែលអាចពង្រីកបានក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមនោះ ធ្វើឱ្យតំបន់នេះ ក្លាយជាគំរូសកលសម្រាប់ដំណោះស្រាយ decarbonization និងការផ្លាស់ប្តូរថាមពលដោយផ្អែកលើកិច្ចសហប្រតិបត្តិការ។ នេះជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងជំរុញសមាហរណកម្មថាមពលក្នុងតំបន់ និងអនុវត្តន៍ជាក់ស្តែងនូវបណ្តាញថាមពលអាស៊ាន៕






