• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមផ្តល់សេវាកម្មសាធារណៈចំនួន ៦ បន្ថែមទៀត ដើម្បីជួយឧបត្ថម្ភប្រជាជន និងសហគ្រាស ដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID – 19

 ចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វិបផតថលសេវាសាធារណៈ (Web Portal ) បាន​ផ្ដល់​សេវាកម្ម​សាធារណៈ​ចំនួន​ ៦ បន្ថែមទៀត ដើម្បី ជួយឧបត្ថម្ភប្រជាជន និងសហគ្រាស ដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID​ – 19។
 
ខុទ្ទកាល័យ​រដ្ឋាភិបាល នាថ្ងៃទី ១១ ខែឧសភា បានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី ១២ ខែឧសភា វិបផតថលសេវា​សាធារណៈ ​(Web Portal ) បានផ្ដល់សេវាកម្មសាធារណៈចំនួន ៦ បន្ថែមទៀត ដើម្បី ជួយឧបត្ថម្ភប្រជាជន និងសហគ្រាស​ ដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID – 19។ សេវាកម្មទាំងនេះរួមមាន៖ ការជួយ​ឧបត្ថម្ភ​និយោ​ជិកនិងនិយោជក; ប្រកាសនិងពន្យារពេលនៃការទូទាត់ពន្ធអង្គភាពសាជីវកម្មនិងបុគ្គល ;ទទួលនិង​ដោះស្រាយការសម្ដែងមតិយោបល់ការលើកសំណើរជួយឧបត្ថម្ភដល់ប្រជាជន និងអង្គភាព​អាជីវកម្ម​ដែល​​ជួប​ការលំបាកដោយសារជំងឺរាតត្បាត COVID – 19។
 
តាម​គម្រោង សេវាកម្មសាធារណៈថ្មីទាំងនេះនៅលើ វិបផតថល​សេវាសា​ធារណៈ​ជាតិ​នឹង​ជួយ​ឧបត្ថម្ភ​ដល់​និយោជិក​ចំនួន ៤ លាននាក់ និងនិយោជកដែលជួបការលំបាកដោយសារ ជំងឺរាតត្បាត COVID – 19 ព្រមទាំងកាត់​បន្ថយពេលវេលាអនុវត្តពី ៦ ទៅ ១០ ថ្ងៃធ្វើការ សម្រាប់សមុខសញ្ញានីមួយៗ បើ ប្រៀបធៀបនឹង​ដំណើរការ​អនុវត្តផ្ទាល់​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top