• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យដល់ប្រទេសមួយចំនួន

នាថ្ងៃទី២១ មេសា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Truong Van Thong ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរបាល វៀតណាម តាមរយៈស្ថានទូតរុស្ស៊ីប្រចាំវៀតណាមបានប្រគល់ជូនម៉ាស់ពេទ្យចំនួន ៧ ម៉ឺនម៉ាស់ដល់បណ្ដាស្ថាប័នសន្តិសុខនិងនីតិប្រតិបត្តិ របស់រុស្ស៊ី។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាម Konstantin Vnukov បាន ថ្លែងអំណរគុណក្រសួងនគរបាលវៀតណាមហើយអះអាងថាចំនួនម៉ាស់ទាំងនេះ នឹងរួមចំណែកជួយឧបត្ថម្ភស្ថាប័ននានារបស់រុស្ស៊ីបង្ការទប់ស្កាត់ជំងឺ Covid-19។

ទិដ្ឋភាពនៅពិធីប្រគល់ម៉ាស់ជូនស្ថានទូតឥណ្ដាប្រចាំវៀតណាម (រូបថត៖ TTXVN)


នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung ប្រធានសមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌា បានប្រគល់ម៉ាស់ប្រឆាំងមេរោគចំនួន១សែនម៉ាស់ ជូនឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Pranay Verma។ លោក Nguyen Manh Hung បានអះអាងថា៖

“ក្នុងពេលវេលាដ៏លំបាកយ៉ាងដូច្នេះ ចំណងមិត្តភាពសាមគ្គីភាពវៀតណាម-ឥណ្ឌាត្រូវបានពង្រឹងនិងពង្រីកជាងពេលណាៗទាំងអស់។
ក្នុងគោលបំណងចង់ចែករំលែកនិងរួមចំណែកយ៉ាងតូចតាចជាមួយប្រជាជនឥណ្ ឌាដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លង យើងខ្ញុំបានចលនាអង្គភាពអាជីវកម្មក្នុងវិស័យព័ត៌មាន ទូរគមនាគមន៍ រៃអង្គាស ជូនម៉ាស់បង្ការមេរោគចំនួន ១ សែនម៉ាស់ដល់ប្រជាជនឥណ្ឌា”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top