• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ

យ៉ាងណាមិញ វៀតណាមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខជាពុំខាន។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh ថ្លែងនៅក្នុងពិធីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ


តបតាមការអញ្ជើញរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Maholtra នៅយប់ថ្ងៃទី ២៣ ខែតុលា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរក ថាក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតស្ថាប័ននេះ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍពិភពលោកក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ជំរុញការចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមកំពុងខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ រួមទាំងការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ទៀតផង។
យ៉ាងណាមិញ វៀតណាមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខជាពុំខាន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top