• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាប្រឹងប្រែងការពារកុមារក្នុងជម្លោះប្រដាប់អាវុធ

ចូលរួមថ្លែងសុន្ទរកថាក្នុងសម័យប្រជុំមានតំណាងលេខាធិការដ្ឋាន យូនីសេហ្វ និងតំណាងប្រទេសជាសមាជិកជាង ៩០ ប្រទេស។
ឯកអគ្គរដ្ឋទូត Do Hung Viet ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាបើកទូលាយនៃក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ Pham Huan/VOV-Washington)

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅកិច្ចពិភាក្សាបើកទូលាយនៃក្រុមប្រឹក្សាសន្តិសុខស្តីពីកុមារក្នុងជម្លោះប្រដាប់អាវុធ ក្រោមប្រធានបទ "យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ចប់ និងទប់ស្កាត់ការរំលោភបំពានធ្ងន់ធ្ងរលើកុមារ" ក្រោមការដឹកនាំរបស់លោកស្រី Vindhya Persaud រដ្ឋមន្ត្រីក្រសួងសេវាកម្ម និងសន្តិសុខសង្គមនៃប្រទេស Guyana - ប្រទេសកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមិថុនា ឆ្នាំ ២០២៥។    ចូលរួមថ្លែងសុន្ទរកថាក្នុងសម័យប្រជុំមានតំណាងលេខាធិការដ្ឋាន យូនីសេហ្វ និងតំណាងប្រទេសជាសមាជិកជាង ៩០ ប្រទេស។

ថ្លែងមតិក្នុងកិច្ចពិភាក្សាបើកទូលាយ ឯកអគ្គរដ្ឋទូត លោក Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមថ្កោលទោសរាល់អំពើហឹង្សាមកលើកុមារ និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការរំលោភសិទ្ធិកុមារក្នុងជម្លោះប្រដាប់អាវុធ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការពង្រឹងការការពារត្រូវតែជាអាទិភាពកំពូល ជាពិសេសការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ និងកាត់បន្ថយហានិភ័យនៃអំពើហិង្សាលើកុមារ។ វៀតណាមលើកកម្ពស់ការរួមបញ្ចូលកិច្ច ការពារកុមារទៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការសន្តិភាព ហើយចាត់ទុក នោះជាចំណុចស្នូលនៃរាល់សកម្មភាពរក្សាសន្តិភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនាំមកទីក្រុងធានជីននូវស្មារតីសហគ្រិនភាពសម្រាប់យុគសម័យថ្មី

វៀតណាមនាំមកទីក្រុងធានជីននូវស្មារតីសហគ្រិនភាពសម្រាប់យុគសម័យថ្មី

នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរ ជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។

Top