• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបំផុសខែកម្មករនៅខេត្ត ក្រុងជាច្រើន

ក្នុងខែឧសភាខាងមុខ បណ្ដាសហជិពមូលដ្ឋាននៅទីក្រុងហូជីមិញនឹងរៀបចំសកម្មភាពជាច្រើន ជាពិសេសគឺសកម្មភាពជួយទំនុកបម្រុងសមាជិកសហជីព និងពលករដែលមានស្ថានភាពរស់នៅលំបាក។

នាព្រឹកថ្ងៃទី២៥ ខែមេសា សម្ព័ន្ធពលករទីក្រុងហូជីមិញបានរៀបចំពិធីបំផុស “ខែកម្មករ” ឆ្នាំ២០២១ ដោយមានសកម្មភាពទំនុកបម្រុងជាច្រើនសម្រាប់ជួរកម្មករ និយោជិត និងពលករ។ តាមនោះ ក្នុងខែឧសភាខាងមុខ បណ្ដាសហជិពមូលដ្ឋាននៅទីក្រុងហូជីមិញនឹងរៀបចំសកម្មភាពជាច្រើន ជាពិសេសគឺសកម្មភាពជួយទំនុកបម្រុងសមាជិកសហជីពនិងពលករដែលមានស្ថានភាពរស់នៅលំបាក។ ទន្ទឹមនឹងនោះ លើកទឹកចិត្តបងប្អូនពលករប្រឡងប្រណាំងហាត់ពត់លត់ដំ លើកកំពស់សមត្ថភាពក្នុងការបង្កបង្កើនផលផងដែរ។ ក្នុងឱកាសនេះដែរ សម្ព័ន្ធពលករទីក្រុងហូជីមិញបានប្រគល់អំណោយចំនួន៨៤កញ្ចប់ជូនសមាជិកសហជីពនិងពលករដែលមានស្ថានភាពរស់ នៅលំបាក។
នារសៀលថ្ងៃទី២៤ ខែមេសា សម្ព័ន្ធពលករទីក្រុងដាណាំង បានរៀបចំពិធីបំផុសខែកម្មករ ផងដែរ។ នៅពិធីនេះ សម្ព័ន្ធពលករទីក្រុងបានប្រគល់ផ្ទះមេត្រីភាពចំនួន២២ខ្នងក្នុងតម្លៃសរុប ៥៦០ លានដុង ជូនដល់សមាជិកសហជីព ពលករ កម្មករដែលជួបការលំបាកខាងលំនៅដ្ឋាន។ ក្នុងខែកម្មករ សម្ព័ន្ធពលករទីក្រុងនឹងរៀបចំសកម្មភាពផ្សេងៗជាច្រើនទៀតដូចជា៖ ផ្សារណាត់កម្មករ ការពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនកម្មករ ពលករដែលមានស្ថានភាពរស់នៅលំបាក ឬប្រគល់អំណោយចំនួន ៥០០០កញ្ចប់ជូនកម្មករក្រីក្រ ជាដើម៕
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top