ដោយមានអាទិភាពជាយុទ្ធសាស្ត្រនៅប្រទេសវៀតណាម អង្គការយូណេស្កូបានបំផុសកម្មវិធីនេះ ដើម្បីជួយគាំទ្រដល់ក្រុមយុវជននិងអ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងការកសាងនិងអភិវឌ្ឍន៍ដំណោះស្រាយសម្រាប់ការប្រមូល បែងចែក ដោះស្រាយ ការកែឆ្នៃឡើងវិញនិងការប្រើប្រាស់ឡើងវិញ សម្រាប់កាកសំណល់ប្លាស្ទិចផងដែរ។
![]() |
តំបន់ឋបនីយជីវមណ្ឌលអន្តរជាតិ (Biosphere Reserves) Cu Lao Cham – Hoi An (រូបថត៖ TTXVN) |
ដោយមានគោលបំណងលើកស្ទួយតួនាទីរបស់យុវជនក្នុងការស្ថាបនានូវការផ្លាស់ប្តូរសំខាន់ៗសម្រាប់អនាគត ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម «យុវជនផ្លាស់ប្តូរថ្មីដោយមានភាពច្នៃប្រឌិត ដើម្បីមហាសាគរមួយដ៏ខៀវស្រងាត់ » អង្គការយូណេស្កូ (UNESCO) រួមជាមួយគណៈ កម្មាធិការជាតិទទួលបន្ទុកកម្មវិធីមនុស្សនិងជីវមណ្ឌល វៀតណាម តំបន់ ឋបនីយជីវមណ្ឌលអន្តរជាតិ (Biosphere Reserves) Cu Lao Cham – Hoi An បានបំផុសកម្មវិធី «ស្វែងរកគំនិតច្នៃប្រឌិតសម្រាប់មហាសាគរដោយគ្មានប្លាស្ទិច» ។ ដោយមានអាទិភាពជាយុទ្ធសាស្ត្រនៅប្រទេសវៀតណាម អង្គការយូណេស្កូបានបំផុសកម្មវិធីនេះ ដើម្បីជួយគាំទ្រដល់ក្រុមយុវជននិងអ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងការកសាងនិងអភិវឌ្ឍន៍ដំណោះស្រាយសម្រាប់ការប្រមូល បែងចែក ដោះស្រាយ ការកែឆ្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញសម្រាប់កាកសំណល់ប្លាស្ទិចផងដែរ។ កម្មវិធីនេះនឹងជ្រើសរើសនិងប្រគល់រង្វាន់សម្រាប់គំនិតផ្តួចផ្តើមដ៏ល្អបំផុត ហើយវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅខែវិច្ឆិកាឆ្នាំ២០២០ ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម