• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានឈ្នះពានរង្វាន់ជាច្រើនក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៤

ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៤ (ATF ) នៅប្រទេសឡាវ កាលពីយប់ថ្ងៃទី ២៦ ខែមករា នៅទីក្រុងវៀងចន្ទន៍ បានប្រព្រឹត្តិទៅពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ ២០២៤ ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung ប្រគល់រង្វាន់ដល់តំណាងអង្គភាពវៀតណាមដែលទទួលពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ ២០២៤។ រូបថត៖ TTXVN

ពានរង្វាន់ទេសចរណ៍អាស៊ានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកតម្កើងមូលដ្ឋាននិងអង្គភាពដែលមានផលិតផល និងសេវាកម្មទេសចរណ៍គុណភាពខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះគឺជាឱកាសមួយសម្រាប់ធុរកិច្ចទេសចរណ៍ និងអង្គការទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយសកម្មភាពអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ពាណិជ្ជសញ្ញាទេសចរណ៍ជាតិ។

នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំនេះ វៀតណាមមានអង្គភាពចំនួន ២៥ដែលបានទទួលពានរង្វាន់ក្នុងវិញ្ញាសារចំនួន ៦ រួមមាន៖ ពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន; ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន; ពានរង្វាន់ MICE អាស៊ានសម្រាប់បន្ទប់ប្រជុំ; ពានរង្វាន់ MICE អាស៊ានសម្រាប់កន្លែងតាំងពិព័រណ៍; ពានរង្វាន់ MICE អាស៊ាន សម្រាប់កន្លែងរៀបចំព្រឹត្តិការណ៍ និងពានរង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ាន ក្នុងប្រធានបទទេសចរណ៍ភោជនាហារ។

ATF ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២-២៧ ខែមករា នៅទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ ក្រោមប្រធានបទ "ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ - ដើម្បីអនាគតអាស៊ានប្រកបដោយនិរន្តរភាព"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top