• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងជោគជ័យនៃមហោស្រពអាស៊ាននៅអាហ្វ្រិកខាងត្បូង

 នាថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ​២០១៩ គណៈកម្មាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រចាំនៅទីក្រុង Pretoria (APC)​ បានរៀបចំពិធីបុណ្យវប្បធម៌និងការធ្វើម្ហូបអាហារ នៃមហោស្រពអាស៊ាន ឆ្នាំ ២០១៩។
 
នេះ​ជា​លើកទី ១ ហើយដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានី Rretoria  នៃអាហ្វ្រិក​ខាង​ត្បូង​ តាមរយៈនោះ បានទាក់ទាញប្រជាជនក្នុងស្រុករាប់ពាន់នាក់ឱ្យចូលរួមផងដែរ។
 
ចូលរួម​ក្នុងមហោស្រពអាស៊ាន សមាជិកអាស៊ាននីមួយៗនៅ Pretoria សុទ្ធតែនាំមកនូវវប្បធម៌អរូបី ផលិត​ផល​ប្រចាំ​តំបន់​ក៏ដូចជាម្ហូបអាហារពិសេសបំផុតរបស់ប្រទេស ខ្លួន ។ ក្រៅពីការ​សម្តែង​វប្ប​ធម៌​និងការ​ធ្វើម្ហូប​អាហារ​មក​ ប្រទេ​សជាសមាជិកនីមួយៗបានរៀបចំកន្លែងសម្រាប់​តាំងបង្ហាញអំពីប្រវត្តិសាស្រ្ត​ ទឹក​ដី មនុស្ស​និង​ទេសចរណ៍​ក៏ដូចជា​សក្តានុពលសម្រាប់កិច្ចសហប្រ​តិបត្តិការសេដ្ឋកិច្ចនិងវិនិយោ​គ។​
 
លំហតាំង​បង្ហាញផលិតផលវប្បធម៌និងទេសចរណ៍របស់វៀតណាម បានទាក់ទាញភ្ញៀវទេសចរជាច្រើន។ ឯក​អគ្គរដ្ឋ​ទូត​​វៀត​ណាម ប្រចាំនៅអាហ្វ្រិកខាងត្បូងលោក  Vu Van Dung បានឲ្យដឹង​ថា គណៈប្រតិ​ភូវៀត​ណាម​បាន​ចូលរួម​យ៉ាងសកម្មចំពោះជោគជ័យរួម​ នៃមហោស្រពអាស៊ានលើកនេះ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top