• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋប្រទេសអឺរ៉ុបចំនួន ៥ ទៀត

នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភានាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី រដ្ឋាភិ បាល លោក Nguyen Xuan Phuc បានយល់ព្រមចំពោះការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសអឺរ៉ុបចំនួន ៥ ទៀត រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញនិង អ៊ីតាលី ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ ២០១៨ ដោយមានកាលបរិច្ឆេទគឺ​៣​ឆ្នាំ។

នេះជាវិធានការសំដៅទាក់ទាញភ្ញៀវទេសចរនៅទីផ្សារប្រទេសអឺរ៉ុបទាំង៥ពោលខាងលើមកទស្សនកិច្ចនៅ​វៀត​ណាម​។ នៅក្នុងសន្និសីទកាសែតរដ្ឋាភិបាល រដ្ឋមន្ត្រីនិងជា ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានឲ្យដឹងថា៖

“រដ្ឋសភាបានអនុញ្ញត្តិឲ្យរដ្ឋាភិបាលធ្វើសាកពិសោធន៍ផ្តល់ទិដ្ឋាការអេឡិចត្រូនិក។ អាចនិយាយបានថា នេះជាការកែទម្រង់យ៉ាងខ្លាំងដែរ។ ពោលគឺភ្ញៀវអាចចុះឈ្មោះសុំទិដ្ឋាការគ្រប់ទីកន្លែង។ ថ្វីត្បិតតែគោលនយោបាយបើកទូលាយអំពីទិដ្ឋាការទេ ថែមទាំងដោយសារការផ្សព្វផ្សាយទេសចរណ៍ល្អទៀត។ ទាំងអស់នេះជាកាយវិការវិជ្ជមាន​ជួយ​វៀតណាមនៅរក្សាបានកំណើនភ្ញៀវទេសចរអន្តរជាតិចំមនួន ៣០%ដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top