• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត លោក Bendito dos Santos Freitas។ (រូបថត៖ VOV)

នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក្នុងជំនួបជាមួយរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត លោក Bendito dos Santos Freitas កាលពីរសៀលថ្ងៃទី ១៦ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត លោក Bendito dos Santos Freitas កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការដែលទីម័រខាងកើត នាពេលឆាប់ៗខាងមុខនឹងក្លាយជាសមាជិកទី ១១ របស់ អាស៊ាន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបញ្ជាក់ពីឋានៈ កិត្យានុភាព និងកិច្ច ខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ទីម័រខាងកើត; ជឿជាក់ថាទីម័រខាងកើតនឹង រួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីកសាងសហគមន៍ប្រកបដោយសាមគ្គីភាព ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការទូរគមនាគមន៍ តាមរយៈគម្រោង សហប្រតិបត្តិការវិនិយោគ Telemor ប្រកបដោយជោគជ័យនោះ លោកនាយករដ្ឋមន្ត្រី រំពឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនឹងសម្រេចបានកំណើនគួរឲ្យ កត់សម្គាល់ក្នុងពេលឆាប់ៗនេះ; ស្នើឱ្យភាគីទាំងពីរជំរុញការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ការការពារវិនិយោគ ពលកម្ម និងការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនធម្មតា;ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មស្រូវ ប្រេងឧស្ម័ន សេវាកម្មឌីជីថល... លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា៖ សន្តិសុខ-ការពារជាតិ ទូរគមនា គមន៍ ការអប់រំ និងបណ្តុះបណ្តាល ថាមពលស្អាត បច្ចេកវិទ្យាខ្ពស់...; ទាញយកអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវនិន្នាការថ្មីៗ ដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច ឌីជីថល ថាមពលស្អាត នវានុវត្តន៍។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យទីម័រខាងកើតបន្តគាំទ្រគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ហើយរួមគ្នាខិតខំប្រឹងប្រែងសម្រេចបាននូវក្រមប្រតិ បត្តិនៅសមុទ្រខាងកើត (COC) ដោយមានសុពលភាពពិតប្រាកដ ជាក់ស្ដែង ស្រប តាមច្បាប់អន្តរជាតិ រួមចំណែកកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត សង្ឃឹមថា វៀតណាមនឹងបន្តសហការជាមួយទីម័រខាងកើត ក្នុងដំណើរការផ្លាស់ប្តូរ និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសនេះ តាមរយៈការអភិវឌ្ឍកសិកម្ម ជលផល ទេសចរណ៍ ការកែច្នៃអាហារ ... ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៅខាងក្រៅមហាសន្និបាត AIPA ៤៦

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៅខាងក្រៅមហាសន្និបាត AIPA ៤៦

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) នៅខាងក្រៅ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (AIPA ៤៦) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ឃួន សុដារី និងប្រធានរដ្ឋសភាទីម័រខាងកើត លោកស្រី Maria Fernanda Lay។

Top