• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ឡើងវិញនូវជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត

វៀតណាមបានបញ្ជាក់សារជាថ្មីនូវជំហរជាគោលការណ៍របស់អាស៊ានចំពោះ សមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការដោះស្រាយដោយសន្តិវិធីរាល់ជំលោះនិង ភាពខុសគ្នាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។ (រូបថត៖ VGP)  

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងថ្នាក់ដឹកនាំអាស៊ានបានអញ្ជើញចូលរួមសម័យប្រជុំជាផ្លូវការនានានៃ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក្នុងនោះមានសម័យប្រជុំរវាងថ្នាក់ដឹកនាំ អាស៊ាន និងប្រធានាធិបតីអាមេរិកលោក Joe Biden; សម័យប្រជុំពិភាក្សារវាងថ្នាក់ ដឹកនាំអាស៊ានជាមួយអនុប្រធានាធិបតីលោកស្រី Kamala Harris អំពីសន្តិសុខសមុទ្រ និងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ សម័យប្រជុំពិភាក្សាជាមួយគណៈរដ្ឋមន្ត្រីអាមេរិក អំពីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបម្លែងថាមពលស្អាត និងហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយចីរភាព។

លទ្ធផលជាក់ស្ដែងនៅក្នុងសម័យប្រជុំទាំងនេះ គឺថ្នាក់ដឹកនាំសហរដ្ឋអាមេរិក បានប្រកាសនូវសំណើ និងគំនិតផ្តួចផ្តើមជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយ អាស៊ាន។ តាមនោះ សហរដ្ឋអាមេរិកនឹងវិនិយោគថវិកាចំនួន ៤០ លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ចំណាយ ថវិកាចំនួន ៦០ លានដុល្លារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ ១៥០ លានដុល្លារ អាមេរិក ដើម្បីអនុវត្តន៍គំនិតផ្តួចផ្តើមស្តីពីអនាគតសុខាភិបាលអាស៊ាន-អាមេរិក ព្រម ទាំងជួយឧបត្ថម្ភអាស៊ានក្នុងការលើកកំពស់សមត្ថភាពឆ្លើយតបទៅនឹង បម្រែបម្រួល អាកាសធាតុ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៧០ លាន ដុល្លារសម្រាប់កម្មវិធីអប់រំ ការជួបប្រាស្រ័យរវាងប្រជាជន ជាដើម។

នៅក្នុងសម័យប្រជុំជាមួយលោកប្រធានាធិបតី Joe Biden នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានសម្តែងនូវគោលបំណងចង់ឲ្យប្រទេសធំៗ ដែល ជាដៃគូរបស់អាស៊ាន អាចរក្សាស្ថិរភាពទំនាក់ទំនង ប្រកួតប្រជែងប្រកបដោយស្មើភាព និងមានការទទួលខុសត្រូវ ព្រមទាំងរួមវិភាគទានសម្រាប់តំបន់តាមស្មារតីនៃតម្លាភាព ការស្ថាបនា ការគោរពចំពោះមជ្ឈភាពរបស់អាស៊ាន ពិគ្រោះយោបល់ពេញលេញ ជាមួយអាស៊ាន គោរពច្បាប់អន្តរជាតិ រួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ និងលើពិភពលោក។

វៀតណាមបានបញ្ជាក់សារជាថ្មីនូវជំហរជាគោលការណ៍របស់អាស៊ានចំពោះ សមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការដោះស្រាយដោយសន្តិវិធីរាល់ជំលោះនិង ភាពខុសគ្នាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្វាគមន៍ដៃគូនានារបស់អាស៊ាន ក្នុងការអនុវត្តយ៉ាងពេញលេញ ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្កើតក្រមប្រតិបត្តិ (COC) ប្រកបដោយប្រសិទ្ធភាព សុពលភាព សមស្រប នឹងច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top