ក្នុងឆ្នាំ២០២៣ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ។
Khan Academy គឺជាវេទិកាអប់រំតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ នាំមកនូវខ្លឹមសារអប់រំជាច្រើនដូចជា គណិតវិទ្យា ការសរសេរកម្មវិធីកុំព្យូទ័រ បញ្ញាសិប្បនិមិត្ត និងវគ្គបណ្តុះបណ្តាលជំនាញទន់ជាច្រើនទៀត។
នៅប្រទេសវៀតណាម Khan Academy Vietnam គឺជាកម្មវិធីអប់រំមិនរកប្រាក់ចំណេញ ដែលត្រូវបានអនុវត្តន៍ដោយអង្គការ The Vietnam Foundation (VNF)។ ក្រៅពីការបកប្រែទៅភាសាវៀតណាមនូវវគ្គសិក្សាគណិតវិទ្យា ការសរសេរកម្មវិធីកុំព្យូទ័រ ប្រូបាប៊ីលីតេនិងស្ថិតិ ឲ្យបានសមស្របសម្រាប់សិស្សានុសិស្ស Khan Academy Vietnam ក៏រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀន ដើម្បីជួយគ្រូបង្រៀនទទួលបាននិងអនុវត្តន៍បច្ចេកវិទ្យាក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាពបំផុតផងដែរ៕