• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ពីការគាំទ្រចំពោះការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព

ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅខាងក្រៅនៃសប្តាហ៍ពិភាក្សារួមគ្នានៃកិច្ចប្រជុំលើកទី ១០ ស្តីពីការពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយ នុយក្លេអ៊ែរ (NPT)។
  អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ថ្លែងមតិក្នុងកិច្ចពិភាក្សា (រូបថត៖ VOV)  
  អនុរដ្ឋមន្ត្រី Ha Kim Ngoc ជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ស្តីពីគោលនយោបាយ Volker Turk (រូបថត៖ VOV)  

នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានចូលរួមកិច្ចពិភាក្សាមួយ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Jennifer Granholm ជាមួយប្រធានបទ “ប្រឆាំងការរីកសាយភាយនៃថាមពលនុយក្លេអ៊ែរ និងការផ្លាស់ប្តូរអាកាសធាតុ”។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅខាងក្រៅនៃសប្តាហ៍ពិភាក្សារួមគ្នានៃកិច្ចប្រជុំលើកទី ១០ ស្តីពីការពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។

ថ្លែងមតិក្នុងនាមវៀតណាម អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦) ជាពិសេសគោលដៅឆ្ពោះទៅរកការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងពេញលេញនូវកាតព្វកិច្ចជាតិរបស់ខ្លួនចំពោះទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ហើយបានសន្យាបន្តគាំទ្រតួនាទីកណ្តាលរបស់ IAEA ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព។

នាថ្ងៃដដែល អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ Volker Turk និងប្រធានគណៈប្រតិភូមកពីចក្រភពអង់គ្លេស កៀហ្ស៊ីស៊ីស្ថាន ន័រវែស រូម៉ានី ស្លូវេនី និងអូស្ត្រាលី ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីក៏ដូចជាការពិភាក្សាស្ថានភាពអន្តរជាតិ និងតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top