• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ចូននាយទាហានជានារីចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការ​​សហប្រជា​ជាតិ​ជា​លើក​ដំបូង​

ព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ក្រសួងការ​ពារប្រទេស​វៀត​ណាម ​បាន ប្រគល់សេចក្តី​សម្រេចិត្ត​របស់ប្រធាន​រដ្ឋវៀតណាម​ ចំពោះ​កម្មាភិបាលទី២០ របស់វៀត​ណា​ម ទៅបំពេញ​ភារកិច្ច​រក្សាសន្តិភាព​អង្គការ​សហប្រជាជាតិ​។ 


 វរៈសេនីយ៍ត្រី Do Thi Hang Nga ទទួលបានភារកិច្ចជានាទាហានសេនាធិការទទួលបន្ទុកតាមដាន សកម្មភាពយោធានៅក្រុមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

វរៈសេនីយ៍ត្រី Do Thi Hang Nga ទទួល​​បានភារកិច្ចជានាទាហានសេនាធិ​​ការ ទទួ​ល​បន្ទុកតាមដាន សកម្មភាព​យោធានៅក្រុម​បេសកកម្ម រ​ក្សាសន្តិភាព​អង្គការសហប្រជាជា​តិនៅ​ ស៊ូដ​ង់ខាងត្បូង ​អាណត្តិមួយ​ឆ្នាំ ចាប់​ពីថ្ងៃទី២៩ ខែតុ​លា ឆ្នាំ២០១៧​។ នេះជាកម្មាភិ​បា​​ល​ជានារីដំបូ​ងដែលបា​នបញ្ចូន ទៅបំពេញ​ភារកិច្ច​រក្សាសន្តិភាព​អង្គការ​សហប្រជាជាតិ។​ ឧត្តមសេនីយ៍ឯក​ លោក Nguyen Chi​ Vinh អនុរដ្ឋម​ន្ត្រីក្រសួង​ការពារ ប្រទេស​វៀត​ណាម ​បានឲ្យដឹងថា៖
 
“សម្រាប់អង្គការសហប្រជាជាតិ ​ការបញ្ចូននាយទានហានជានារី​ចូលរួម សកម្មភាព​រក្សាសន្តិភាព​គឺចង់​បង្ហាញ ​នូវគោលនយោបាយស​មភាពភេទនិងជា គោលដៅ​សហសវត្សរបស់អង្គ​ការសហប្រជាជាតិ។ ​ជាពិសេស គឺអះ​អាង​នូវតួនាទី​របស់​នារី តាមរយៈសកម្មភាព មានចរិតលក្ខណៈ​សកលលោក​ ក្នុងនោះមាន​សកម្ម ភាព​រក្សាសន្តិ​ភាព​។ វៀតណាមយកចិត្តទុក​ដាក់ការត្រៀមរៀប​ចំបញ្ចូននាទា​ហាន ជានារីចូលរួមសកម្ម​ភាព​នេះ គឺសម្តែង​គោលនយោបាយ​ឧត្តមភាព​របស់វៀតណាម ចំពោះ​សមភាព​ភេទ”។
 
រហូតមកដល់ពេលនេះ ​អស់រយៈពេល៣ឆ្នាំចូលរួមសកម្មភា​ពរក្សា​សន្តិភាព អង្គការ​សហប្រជាជាតិ​ជាផ្លូវការ​នោះ វៀ​តណាមបានបញ្ចូន​កម្មាភិបាលចំនួន២០ នា​ក់ ទៅបំពេញ​ភារកិច្ច​តាម​ក្រុមបេសកកម្ម​រក្សាសន្តិភាព​អង្គការ​សហប្រជាជាតិ​ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​ និងស៊ូដង់ខាងត្បូងផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top