• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្ហើយនូវរបាយការណ៍នៃខែកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខ

កាលពីថ្ងៃទី ១៦ ខែមេសា លេខាធិការដ្ឋានអង្គការសហប្រជាជាតិបានប្រកាសនូវរបាយការណ៍ខែជាប្រធានក្រុមប្រឹក្សាសន្តិសុខរបស់វៀតណាម ទៅប្រព័ន្ធឯ៝កសារផ្លូវការរបស់អង្គការសហប្រជាជាតិ។

របាយការណ៍នេះបានពិនិត្យឡើងវិញ ផ្តល់ព័ត៌មានសង្ខេបនិងការវាយតម្លៃនូវរាល់សកម្មភាពដែលវៀតណាមបានអនុវត្តក្នុងកំឡុងខែប្រធានគឺខែមករា ឆ្នាំ ២០២០។ ហេតុដូច្នេះ ព័ត៌មានស្តីពីការប្រជុំបើកចំហរចំនួន ១៤ និង និងកិច្ចប្រជុំបិទ ការពិគ្រោះយោបល់លើបញ្ហាក្តៅគគុកនៅទ្វីបអាហ្វ្រិក អាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិក និងបញ្ហាប្រធានបទទាក់ទងនឹងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិសុទ្ធតែត្រូវបានលើកឡើងប្រ កបដោយតម្លាភាពនិងភាពលម្អិតផងដែរ។

សូមគូសបញ្ជាក់ថា ជាទម្លាប់សម្រាប់ប្រទេសនានាក្នុងការទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីបញ្ចប់អាណត្តិរបស់ខ្លួន ប្រទេសនោះត្រូវរៀបចំរបាយការណ៍ស្តីពីសកម្មភាពប្រចាំខែ។ ក្នុងដំណើរការរៀបចំនិងបញ្ចប់របាយការណ៍ វៀតណាមក៏បានពិភាក្សាជាមួយបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀត ក៏ដូចជាលេខាធិការដ្ឋានអង្គការសហប្រជាជាតិផងដែរ។  បន្ទាប់ពីរយៈពេល ២ ខែ បញ្ចប់អាណត្តិប្រធានមក នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ វៀតណាមបានបញ្ចប់របាយការណ៍ ហើយបញ្ជូនវាទៅលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ ដើម្បីផ្សព្វផ្សាយជាឯកសារផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខ។ តាមពិត ការបញ្ចប់របាយការណ៍ប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខ ជាធម្មតាចំណាយពេលប្រហែល ៥-៦ ខែឯណោះ៕

 

  
តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top