• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយអង្គការរដ្ឋមន្ត្រីក្រសួងអប់រំ​បណ្តា​ប្រទេស​អាស៊ាន​


 រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha និង ប្រធានក្រុមប្រឹក្សាក្រសួងអប់រំអាស៊ាន (SEAMEO) និងជារដ្ឋមន្ត្រីក្រសួងអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Efendy

 នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាម លោក Phung Xuan Nha រួមទាំង​​​ប្រធាន​ក្រុមប្រឹក្សាក្រសួងអប់រំអាស៊ាន (SEAMEO) រដ្ឋមន្ត្រីក្រសួង​អប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Efendy បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះ​បណ្តាលរវាងវៀត​ណាមនិងបណ្តា​ប្រទេស សមាជិក​​អាស៊ាន​​និយាយរួមនិង​រវាង​វៀត​ណាម​និង​ឥណ្ឌូ​នេស៊ីនិយាយ​ដោយ​ឡែក។
 
នៅក្នុងកិច្ចចរចា​រនេះ លោក Phung Xuan Nha បានវាយតម្លៃខ្ពស់ចំពោះការជួយ ឩបត្ថម្ភពីមជ្ឈមណ្ឌល SEAMEO ជា​ពិសេសគឺមជ្ឈមណ្ឌល QiTep ចំនួន៣របស់ ឥណ្ឌូនេស៊ី (អំពីគណិតិវទ្យា វិទ្យាសាស្ត្រនិងភាសា)ជារៀងរាល់​ឆ្នាំ បានផ្គត់ផ្គង កញ្ចប់ហ្វឹកហ្វឺន បណ្ដុះបណ្ដាលរយៈពេលខ្លីសំរាប់គ្រូបង្រៀនកម្មាភិបាលក្នុង វិស័យ​អប់រំ​​បណ្តុះបណ្តាលរបស់វៀតណាម។
 
ស្តីអំពីទំនាក់​ទំនងទ្វេភាគីជាមួយឥណ្ឌូនេស៊ី លោក  Phung Xuan Nha មានគោល បំណងថានា​ពេល​ខាង​មុខ​នេះ​ភាគី​ទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគូ្រប ង្រៀន និង សិក្សានុសិស្ស ព្រមទាំងប​ង្កើន​សកម្មភាព​ជួប​ប្រាស​ស្រ័យ​​ខាង​​អប់រំ ផ្លាស់ប្តូរបទ ពិសោធន៍រវាងប្រទេសទាំងពីរ តាមរយៈនោះបង្កលក្ខណៈងាយ ស្រួលក្នុងការ អភិវឌ្ឍ​សកម្មភាព​លើវិស័យអប់រំ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top