• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងឯកភាពជាមួយគណៈប្រតិភូអំពីខ្លឹមសារនៃស៊ីហ្គេមលើកទី៣១ ក្នុងពេលឆាប់ៗនេះ

សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ នៅ មជ្ឈមណ្ឌលប្រតិបត្តិការសណ្ឋាគារ - ទីស្នាក់ការកណ្តាលស៊ីហ្គេម ៣១។
  តាមគម្រោង គណៈប្រតិភូកីឡាវៀតណាមនឹងរៀបចំពិធីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ (រូបថត៖ sovhtt.hanoi.gov.vn)  

យោងតាម គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១) កាលពីថ្ងៃទី ១៧ ខែមេសាថា  គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ បានសម្រេចអនុវត្តន៍ផែនការរៀបចំសន្និសីទបញ្ជាក់ (DRM) ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម។

សន្និសីទនេះមានគោលបំណងឯកភាពនិងបញ្ជាក់ជាមួយប្រធានគណៈប្រតិភូកីឡា គណៈកម្មាធិការអូឡាំពិកអាស៊ីអាគ្នេយ៍ (NOCs) នូវព័ត៌មានពាក់ព័ន្ធទាំងអស់ស្តីពីការរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ រួមមាន៖ ទីកន្លែងប្រកួត ចំនួនអត្តពលិក បុគ្គលិក ការចុះឈ្មោះប្រកួត កម្មវិធី វិញ្ញាណសារប្រកួតប្រជែង កន្លែងស្នាក់នៅ ការដឹកជញ្ជូន រថយន្ត សន្តិសុខ ទទួលភ្ញៀវ ការធ្វើតេស្តវេជ្ជសាស្រ្តនិងសារធាតុញៀន បែបបទឆ្លងដែន ពិធីការនៅព្រឹត្តិការណ៍ និងអ្នកស្ម័គ្រចិត្ត ជាដើម។ សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ នៅ មជ្ឈមណ្ឌលប្រតិបត្តិការសណ្ឋាគារ - ទីស្នាក់ការកណ្តាលស៊ីហ្គេម ៣១។

សន្និសីទនេះធ្វើឡើងដោយផ្ទាល់ជាភាសាអង់គ្លេស ដោយមានអ្នកបកប្រែភាសា អង់គ្លេស - វៀតណាមពីរភាសា (ការបកប្រែផ្ទាល់) និងការប្រជុំតាមអ៊ីនធឺណិតសម្រាប់ប្រទេសដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ឬមិនមានជើងហោះហើរអន្តរជាតិដើម្បីចូលរួមកិច្ចប្រជុំទល់មុខគ្នា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top