• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅនៃមហាសន្និបាតបក្សលើកទី១៣

ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ និងគំរូរវាងប្រជាជនគុយបានិងវៀតណាម។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាមប្រចាំនៅទីក្រុង Havana (គុយបា) នាយកទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយបា (ACN) Edda Diz Garcés បានសម្តែងការជឿជាក់ថា អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម  To Lam នឹងបន្តរក្សាបានឯកភាព សាមគ្គីភាពនិងអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅ ភារកិច្ចដែលមហាសន្និបាតបក្សលើកទី១៣បានដាក់ចេញ។ ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ និងគំរូរវាងប្រជាជនគុយបានិងវៀតណាម។

ដោយវាយតម្លៃលើអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀត ណាមនាពេលខាងមុខដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូឡឹម បានលើកឡើងនោះ លោកស្រី Edda Diz Garcés បានសង្កត់ធ្ងន់ថា ទស្សនវិស័យយុទ្ធសាស្ត្រនោះពិតជានឹងពង្រឹងឋានៈអន្តរជាតិរបស់វៀតណាមជាចំណុចយោងក្នុងការការពារបរិយាកាសអន្តរជាតិប្រកបដោយសន្តិភាព ពហុភាគីនិយម និងសមាហរណកម្មសម្រាប់ការអភិវឌ្ឍ។ នេះមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងពិភពលោកមួយដែលកំពុងប្រឈមមុខនឹង វិបត្តិពហុវិមាត្រ ហើយកំពុងត្រូវការយ៉ាងខ្លាំងនូវតុល្យភាព យុត្តិធម៌ សមហេតុផល និងការផ្លាស់ប្តូរនៅលើមូលដ្ឋានស្មើភាពជាង។ ទាក់ទិននឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាម នាយក ACN បានលើកឡើងថា វៀតណាមគឺជាគំរូមួយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅគ្រប់កម្រិតប្រកបដោយភាពខ្ជាប់ខ្ជួន ការប្តេជ្ញាចិត្ត និងតម្លាភាពខ្ពស់៕

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top