• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកនិងដៃគូនានាក្នុងការដោះស្រាយបញ្ហាប្រឈមរួម


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
 

នាថ្ងៃទី៦ ខែសីហា ឆ្នាំ​២០២០ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តី ការបរទេសអាមេរិកលោក Michael Pompeo អំពីទំនាក់ទំនងរវាងប្រទេស ទាំងពីរក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូត ក៏ដូច ជាអំពីបញ្ហាតំបន់និងអន្តរជាតិនានាដែលភាគីទាំងពីរមានការយកចិត្តទុក ដាក់ដូចគ្នាផងដែរ។
 
នៅទីនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តរីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមចាត់ទុកអាមេរិកជាដៃគូមួយ ក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយវាយតម្លៃខ្ពស់ចំពោះកម្មវិធីសហប្រតិ បត្តិការមនុស្សធម៌ ជំនះពុះពារលើផលវិបាកដោយសង្គ្រាម បោសសម្អាត សារធាតុគីមីពុល dioxin ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ទំនុកចិត្តរវាងប្រទេសទាំងពីរ។
 
ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០និងសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១ វៀត ណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកនិងដៃគូផ្សេងៗទៀតក្នុងការដោះស្រាយបញ្ហាប្រឈមរួម រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅតំបន់និងលើពិភពលោក។
 
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo បានអះអាងថា អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងហើយសន្យារក្សាទំនាក់ ទំនងស្ថិរភាពជាមួយវៀតណាម ក៏ដូចជាបន្តបង្កើនកិច្ចសហប្រតិបត្តិការ មនុស្សធម៌ ជំនះពុះពារលើផលវិបាកដោយសង្គ្រាមសម្រាប់វៀតណាមផង ដែរ។ លោក Michael Pompeo បានសម្ដែងនូវគោលបំណងចង់បន្តសហ ការជាមួយវៀតណាមដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង អាមេរិក-អាស៊ានឲ្យបានខ្លាំងក្លាថែមទៀត។
 
ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការឆ្លើយតប នឹងជម្ងឺ Covid-19 ជួយឧបត្ថម្ភដល់ការធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលរដ្ឋនៃ ប្រទេសទាំងពីរ ក៏ដូចជាសហការយ៉ាងស្អិតរមួតក្នុងការស្ដារឡើងវិញនិង រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងលើទូទាំងសកលលោកផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top