• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអ៊ីស្រាអែលជំរុញទំនាក់ទំនងសហប្រតិបត្តិការ


វៀតណាមនិងអ៊ីស្រាអែលជំរុញទំនាក់ទំនងសហប្រតិបត្តិការ

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល​ប្រចាំ​នៅវៀត ណាម លោក Meirav Eilon Shahar ។ នៅក្នុង​ជំ​នួបនេះ ​នាយករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc សង្ឃឹមថា៖នាពេលខាងមុខនេះ​ទំនាក់​ទំនងសហប្រតិបត្តិការ​រវាងភាគីទាំងពីរបានជំរុញខ្លាំងក្លាថែមទៀត អភិវឌ្ឍន៍ល្អ​ប្រសើរថែមទៀត។ វាយតំលៃខ្ពស់​ចំពោះ​​គំរោងការណ៍ដែលអ៊ីស្រាអែលអនុវត្តនៅវៀតណាម នាយករដ្ឋមន្ត្រីបានស្នើអោយ​ស្ថានទូតអ៊ីស្រា​អែល​បង្កើនទំនាក់​ទំនងសហប្រតិបត្តិការជាមួយក្រសួងការបរទេសវៀតណាម ដើម្បីបើកទូលាយសកម្មភាព​សហប្រតិបត្តិការ​។ វៀតណាមស្វាគមន៍សហគ្រាសអ៊ីស្រាអែល​វិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹង​នោះ នាយករដ្ឋមន្ត្រីក៏មាន​គោលបំណងថា៖អ៊ីស្រាអែលជួយឧបត្ថម្ភវៀតណាមជំរុញកិច្ចសហប្រតិបត្តិការ​នៅវិស័យដែលប្រទេសនេះមានឧត្តមភាព ដូចជា៖សន្តិសុខបណ្ដាញអ៊ីនធឺណែត កសិកម្ម ពលកម្ម​ និងការពារជាតិ​។

រីឯ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោក Meirav Eilon Shahar បានចាត់ទុកថា៖ប្រទេសទាំងពីរនឹងសម្រេចវង់ចរចារកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីយ៉ាងឆាប់ៗ បើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី​សំរាប់​ទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូត​ Meirav Eilon Shahar ក៏បានចាត់ទុកថា៖​ព្រឹត្តិការណ៍​ ប្រធានាធិបតី​អ៊ីស្រាអែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនឹងបើកចេញឱកាសយថាទស្សន៍​សហប្រតិបត្តិការថ្មីជាច្រើនរវាងប្រទេសទាំងពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top