• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអេហ្ស៊ីបឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងនៅតាមវេទិកាពហុភាគី

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ ក្រសួងការបរទេស)
 

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son និង រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Sameh Hassan Shoukry បានជួបសន្ទនាការងារ តាមទូរស័ព្ទ អំពីទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការនៅតាមវេទិកាពហុភាគី នានា។

រដ្ឋមន្រ្តីទាំងពីរបានសន្យាជំរុញនិងនាំឲ្យទំនាក់ទំនងសហប្រតិបត្តិការរវាងភាគី ទាំងពីរអភិវឌ្ឍកាន់តែស៊ីជម្រៅលើគ្រប់វិស័យ; ឯកភាពលើការបន្តផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមកដែលកំពុងត្រូវអាក់ខានដោយជម្ងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាសហការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហា ដែលជាកង្វល់រួម ហើយគាំទ្រការឈរ ឈ្មោះរបស់គ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនានាផងដែរ។ លោករដ្ឋមន្រ្តី Bui Thanh Son បានស្នើឲ្យភាគីអេហ្ស៊ីបគាំទ្រវៀតណាមនិងសហភាពអាហ្វ្រិក (AU) បង្កើតទំនាក់ទំនងជាផ្លូវការក្នុងពេលឆាប់ៗ។ លើវិស័យសេដ្ឋកិច្ចវិញ រដ្ឋមន្រ្តីទាំងពីរ បានអះអាងថា នឹងរួមគ្នាខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ទៅ១ពាន់លានដុល្លាអាមេរិក ដូចដែលការព្រមព្រៀងរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ ព្រមទាំងបន្តផ្លាស់ប្ដូរបទពិសោធន៍និងពិភាក្សាអំពីវិធាន ការជំរុញការស្ដារទេសចរណ៍ឡើងវិញក្រោយជម្ងឺរាតត្បាតផងដែរ។

នៅជំនួបសន្ទនាការងារនេះដែរ រដ្ឋមន្រ្តីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហា ទំនប់វារីអគ្គីសនី Great Renaissance Dam (GERD) ហើយចែករំលែកទស្សនៈក្នុងការ គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសំដៅដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការ ចរចា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top