• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកបង្កើន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន


វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន

នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ នៅ​ទីក្រុង​ហាណូយ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មា​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម លោក​ Truong Minh Tuan បានមាន​ជំនួប​ធ្វើការ​ជាមួយ​ឯកអគ្គ​រដ្ឋទូត ​អា​មេរិកប្រចាំ​នៅវៀត​ណាម ​ Ted Osius ស្ដីអំពីកម្ម​វិធីសហប្រតិបត្តិការ រវាង​​វៀត​​ណាម​​និង​​អាមេរិក ក្នុង​វិស័យបច្ចេកវិទ្យាព័ត៌មាន​។ ​នៅទី​នេះ រដ្ឋមន្ត្រី​​លោក ​Truong Minh ​Tuan បាន​ស្នើអោយភាគី​ទាំងពីរ ត្រូវ​ជំរុញ​ខ្លាំង​​ជំនួបសន្ទនា អំពីគោល​នយោបាយ​ដើម្បី​បង្កើន​ការ​យោគ​យល់​គ្នា និង​តម្រង់ទិស​អនុវត្ត នាពេលខាងមុខ។  លោក Truong Minh Tuan បាន​អោយ​ដឹង​ថា​៖ នាពេល​ខាង​មុខនេះ វៀតណាម​នឹង​កសាង​​ទីក្រុង​ឆ្លាត​ចំនួន​៥ និង​សំណូម​ពរ​​អោយ​​បណ្ដា​សហគ្រាសអា​មេរិក ចូលរួម​ចែករំលែក​បច្ចេកវិទ្យា និង​សហប្រតិបត្តិការ​កសាង​បទដ្ឋាន វាយតំលៃទីក្រុងឆ្លាត និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​​ជា​មួយ​តំបន់​ផ្សេងៗ កសាង​គំរោងផែន​ការ​នា​ពេល​ខាង​មុខ។​

រីឯ ឯកអគ្គរដ្ឋទូត​ Ted Osius បានអោយដឹងថា៖ នាពេលខាងមុខនេះ ភាគី​អាមេរិក​នឹងជួបធ្វើការ ជាមួយ​បណ្ដា​តំបន់កំពុងប្រមូលផ្តុំ កសាងទីក្រុងឆ្លាត​ដូចជា​៖ Hai Phong, Quang Ninh, ​ទីក្រុង​ហូជីមិញ និង​រៀបចំ​សិក្ខា​សាលា ដើម្បី​កសាង​គំរោង​ការណ៍​ជាក់ស្ដែង ស្ដីអំពីខ្លឹមសារនេះដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top