វៀតណាមនិងឡាតវីឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឡាតវី នាថ្ងៃ២០តុលា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ ជួបសម្តែងការគួរសមប្រធានរដ្ឋសភាឡាតវី Inara Munierce ជួបធ្វើការជាមួយរដ្ឋមន្ត្រីការ ទូតឡាតវី Edgar Rinkievics និងទៅទស្សនាក្រុមហ៊ុន Madara ផងដែរ។
អញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាឡាតវី Inara Munierce លោកស្រី Dang Thi Ngoc Thinh បានអះអាងនូវគោល បំណង ជម្រុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយឡាតវី ក្នុងនោះមានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាទាំងពីរ។ អញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីការទូតឡាតវី Edgar Rinkievics លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យមានការរួម សហការអនុវត្តរាល់វិធានការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាដើម។ រីឯរដ្ឋមន្ត្រីការទូតឡាតវី Edgar Rinkievics មានបំណងថា ឡាត វីនឹងជាប្រទេស EU ដំបូងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- សហភាពអឺរ៉ុប (EVFTA) និងចាត់ទុកនេះជាកត្តាសំខាន់ រួមចំណែក ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងវៀតណាមជាមួយ EU និងយាយរួម ក៏ដូចជាជាមួយឡាតវីនិយាយដោយឡែកផងដែរ។ ក្នុងឱកាសនេះ អនុប្រធាន រដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Madara ជាក្រុមហ៊ុននាំចេញ គ្រឿងសំអាងសរីរាង្គជួរមុខរបស់ឡាតវី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម