ព័ត៌មាន
វៀតណាមនិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានតម្លៃជាង ៣៧ ពាន់លានដុល្លារអាមេរិក
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះរួមមាន អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក តូ ឡឹម និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបមកពីប្រទេសទាំងពីរ។
ឯកសារដែលត្រូវបានចុះហត្ថលេខា និងផ្លាស់ប្តូររួមមានកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល អាកាសចរណ៍ និងសុខាភិបាល។ ជាក់ស្ដែងគឺ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានប្រគល់អាជ្ញាប័ណ្ណផ្តល់សេវាទូរគមនាគមន៍ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ (ប្រភេទបណ្តាញទូរគមនាគមន៍ផ្កាយរណបថេរ) ដល់ក្រុមហ៊ុនចំកាត់ Starlink Services វៀតណាម។
អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងសម្ព័ន្ធក្រុមហ៊ុន Boeing បានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះប្រភេទ Boeing ៧៣៧ MAX ចំនួន ៥០ គ្រឿង។ ក្រុមហ៊ុនអាកាសចរណ៍ Sun Phu Quoc Airways ក៏បានចុះកិច្ចសន្យាទិញយន្តហោះ Boeing ៧៨៧-៩ Dreamliner ចំនួន ៤០ គ្រឿងពីក្រុមហ៊ុន Boeing ផងដែរ។ លើសពីនេះ ក្រុមហ៊ុន Vietjet បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Pratt & Whitney (ចំណុះសម្ព័ន្ធក្រុមហ៊ុន RTX) អំពីការជ្រើសរើស ការទិញម៉ាស៊ីន និងសេវាកម្មថែទាំយន្តហោះ A៣២១NEO និង A៣២១XLR ចំនួន ៤៤ គ្រឿង ដែលប្រើប្រាស់ម៉ាស៊ីន GTF ផងដែរ។
នៅក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យពហុព្យាបាល Tam Anh និងក្រុមហ៊ុន Mevion Medical Systems បានចុះកិច្ចសន្យាទិញប្រព័ន្ធព្យាបាលដោយប្រើវិទ្យុសកម្មប្រូតុង Mevion S២៥០-FIT ដែលជាប្រព័ន្ធព្យាបាលជំងឺមហារីកដោយប្រើវិទ្យុសកម្មប្រូតុងទំនើបបំផុតនៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសដំបូងគេនៅអាស៊ីដែលមានប្រព័ន្ធឧបករណ៍ទំនើបនេះ៕








