• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហព័ន្ធរុស្ស៊ីកំពុងកសាងទំនាក់ទំនងគំរូ


លោក Grigory Trophimchuk ប្រធានមូលនិធិស្រាវជ្រាវគំនិតអាស៊ី-អឺរ៉ុប (រូបថត៖ TTXVN)

“វៀតណាមនិងសហព័ន្ធរុស្ស៊ី” កំពុងកសាងទំនាក់ទំនងគំរូ”។ នោះគឺជាការវាយតម្លៃរបស់លោក Grigory Trophimchuk ប្រធានមូលនិធិស្រាវជ្រាវគំនិតអាស៊ី-អឺរ៉ុប អ្នកជំនាញដែលតែងតែធ្វើអត្ថាធិប្បាយអំពីនយោបាយ​លើប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការនៃសហព័ន្ធរុស្ស៊ី ដែលជាអ្នកបានចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីតាមដានតំបន់អាស៊ី អាគ្នេយ៍និយាយរួមនិងវៀតណាមនិយាយដោយឡែក។

វាយតម្លៃចំពោះសមិទ្ធផលលេចធ្លោនានាក្នុងទំនាក់ទំនងទ្វេភាគី អ្នកជំនាញ លោក G. Trophimchuk បានចាត់ទុកថា វៀតណាមជានិច្ចកាលជាដៃគូសំខាន់របស់រុស្ស៊ីហើយទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ លោក G. Trophimchuk បានចាត់ទុកថា កិច្ចសហប្រតិបតិ្តការលើវិស័យទេសចរណ៍និងបច្ចេកវិទ្យាខ្ពស់អាចមានសមត្ថភាពយ៉ាងគ្រប់គ្រាន់ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចរវាងរុស្ស៊ីនិងវៀតណាមឡើងកំពស់ថ្មី។

ជាអ្នកជំនាញនយោបាយដោយមានបទពិសោធន៍ជាច្រើន លោក G. Trophimchuk បានវាយតម្លៃថា វៀតណាមកំពុងមានតួនាទីកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនៅអាស៊ីអាគ្នេយ៍និងក្នុងតំបន់។ ក្នុងមជ្ឈដ្ឋានអ្នកជំនាញនយោបាយ នាពេលនិយាយដល់អាស៊ីអាគ្នេយ៍ម្ដងៗនោះគឺវៀតណាមតែងតែត្រូវបានដាក់នៅជួរមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top