• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហព័ន្ធរុស្ស៊ី បង្កើតការតភ្ជាប់យុទ្ធសាស្ត្រថ្មី តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ៨ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងមូស្គូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។ (រូបថត៖ VNA)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម​ បានយល់ស្របថា ភាគីទាំងពីរគួរតែបង្កើតការតភ្ជាប់យុទ្ធសាស្ត្រថ្មី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យគមនាគមន៍-ដឹកជញ្ជូន ជាពិសេសផ្លូវដែក ផ្លូវសមុទ្រ និងផ្លូវអាកាស។ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យរដ្ឋាភិបាលរុស្ស៊ី ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ បន្តពិនិត្យ និងដោះស្រាយការលំបាក ឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; មានដំណោះស្រាយសមស្របសម្រាប់បញ្ហាទាក់ទងនឹងពន្ធនាំចេញនាំចូល កូតា ការដឹកជញ្ជូន ភស្តុភារកម្ម និងការចូលទៅកាន់ទីផ្សារ បង្កើនវត្តមានពាណិជ្ជកម្មរបស់វៀតណាមនៅក្នុងប្រទេសរុស្ស៊ី។ ដោយបញ្ជាក់ថា វៀតណាមគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ដែលរុស្ស៊ីជាសមាជិក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក៏បានស្នើឱ្យរុស្ស៊ីបញ្ចេញសំឡេងជំរុញឲ្យប្រទេស EAEU នានាបើកទ្វារទីផ្សាររបស់ពួកគេ លុបបំបាត់របាំងពាណិជ្ជកម្ម ក៏ដូចជាយន្តការការពារពាណិជ្ជកម្មសម្រាប់ទំនិញវៀតណាមផងដែរ។

ទិដ្ឋភាពនៅជំនួបសវនាការ។ (រូបថត៖ VNA)

ចំណែក​ឯលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin បានចាត់ទុកថា ភាគីទាំងពីរគួរតែស្រាវជ្រាវពីដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវដែក និងពហុមធ្យោបាយ តាមនោះបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថេរភាព និងសម្រួលដល់ការដោះប្តូរទំនិញរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីក៏បានសម្តែងបំណងចង់បន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពល មិនត្រឹមតែក្នុងវិស័យប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្រាវជ្រាវពង្រីកទៅកាន់វិស័យថ្មីៗដែលសមស្របទៅនឹងតម្រូវការ និងទិសដៅអភិវឌ្ឍន៍នៃប្រទេសនីមួយៗផងដែរ។

កាលពីរសៀលថ្ងៃដដែល នៅទីស្នាក់ការនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភារុស្ស៊ី លោកស្រី Valentina Matvienko។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; ចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិប្បញត្តិ ការឃ្លាំមើល និងការសម្រេចលើបញ្ហាជាតិសំខាន់ៗ។

មុននោះ ក្នុងជំនួបជាមួយប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព និងជាអនុប្រធានក្រុមប្រឹក្សា
សន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយចាត់ទុកនេះជាអាទិភាពចម្បងមួយក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងពិពិធកម្ម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានស្នើឱ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេងឧស្ម័ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យានុយក្លេអ៊ែរជាដើម។

រីឯខ្លួនវិញ ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាក់ថា គណបក្សប្រទេសរុស្ស៊ីឯកភាព នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម៕

តាម vovworld.vn/km-KH

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top