• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងឡើងកម្ពស់ថ្មីមួយទៀត

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Le Hoai Trung បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នាថ្ងៃទី ២២ ធ្នូនេះ បានរួមចំណែកពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឱ្យឈានដល់កម្ពស់ថ្មីមួយទៀត។

កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ (រូបថត៖ VOV)


នាថ្ងៃទី ២២ ធ្នូ កិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស និងពិធីផ្លាស់ប្តូរលិខិតូបករណ៍នៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមចំនួន ២ ស្តីពីព្រំដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម - ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

ធ្វើការវាយតម្លៃអំពីព្រឹត្តិការណ៍នេះ ការសែត Khmer Times បានដកស្រង់សម្តីរបស់អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនជាតិកម្ពុជា ( CBAC) លោកស្រី កុយ ពិសី ដោយបានលើកឡើងថា ប្រទេសទាំង ២ បានឈានដល់ “ពេលវេលាជាប្រវត្តិសាស្ត្រ” នៅពេលបានផ្លាស់ប្តូរលិខិតូបករណ៍នៃការផ្តល់សច្ចាប័នលើ “សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា” (សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩) និង “ពិធីសារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជា ណាចក្រកម្ពុជា” (ពិធីសារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន) ដែលត្រូវបានតំណាងនៃប្រទេសទាំងពីរចុះហត្ថលេខានាថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Le Hoai Trung បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នាថ្ងៃទី ២២ ធ្នូនេះ បានរួមចំណែកពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាឱ្យឈានដល់កម្ពស់ថ្មីមួយទៀត។ សន្ធិសញ្ញាទាំង ២ ច្បាប់ដែលបានចូលជាធរមាន បានបង្ហាញនូវការប្តេជ្ញាចិត្តនិងសុច្ឆន្ទៈរបស់ទាំង វៀតណាមនិងកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរួម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top