• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជា រឹតបន្តឹងចំណងមិត្តភាពដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការពារព្រំដែន


 ឧត្តមសេនីយ៍ត្រី លោក Phung Quoc Tuan ថ្លែងក្នុងពិធី
 

 កម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជា ឆ្នាំ ២០១៩ ថ្នាក់បញ្ជាការដ្ឋាន នឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ និង ​២៨ ខែសីហា នៅខេត្ត An Giang នៃប្រទេស វៀតណាម ដោយមានសកម្មភាពដ៏សម្បូរបែបជាច្រើន។ 
 
កម្ម​វិធីនេះត្រូវបានរៀបចំឡើង ដោយគោលបំណង បង្កើនប្រសិទ្ធភាពនៃកិច្ចការ ពារព្រំដែន​និង​រឹត​បន្តឹង​ចំណង​មិត្តភាព​ និងកិច្ចសហប្រតិបត្តិការរវាងតំបន់​នានាជាប់ព្រំដែនវៀតណាម - កម្ពុជា។
 
​ក្នុង​ពិធីប្រកាសព័ត៌មាន ស្តីពីកម្មវិធីជួបប្រាស្រ័យពោលខាងលើ ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ប្រារព្ធ​ធ្វើឡើងនាព្រឹកថ្ងៃទី ១៩ ខែសីហា នៅទីក្រុងហូជីមិញ នោះ ឧត្តមសេនីយ៍ត្រី លោក Phung Quoc Tuan  ស្នងការ​នយោបាយរងនៃកងការពារព្រំ ដែនបានមានប្រសាសន៍ថា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នឹងទទួលរៀប​ចំក​ម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជា ឆ្នាំ ២០១​៩ លើកនេះ។
 
កម្មវិ​ធីផ្លា​ស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជាឆ្នាំ ២០១៩ រួមមានសកម្មភាព គោរពទង់​ជាតិ​នៅមុខ​បង្គោល​ព្រំដែ​ន​និងរៀបចំការយាមល្បាតទ្វេភាគីនៅចំណុចបង្គោលលេខ ២៧៥ នៃច្រកព្រំដែនអន្តរជាតិ Tinh Bien; ដាំដើមឈើមិត្តភាពនៅប៉ុស្តិ៍ការពារច្រកព្រំដែនអន្តរជាតិ Tinh Bien និងពិធីសម្ពោធ​អគារ​វប្បធម៌​មិត្ត​ភាព​ព្រំដែ​ន​វៀតណាម - កម្ពុជានៅទីរួមស្រុក Tinh Bien ផងដែរ។ ចំណុចលេច​ធ្លោមួយ​នៃកម្ម​វិធី​ជួប​ប្រាស្រ័យ​នេះ ​គឺសិក្ខាសាលាមិត្តភាពនិងការផ្លាស់ប្តូរវប្បធម៌ សម្តែងសិល្បៈ រវាងវៀតណាមនិងកម្ពុជាក្រោមប្រធានបទ “រួមទឹក​ទន្លេមេគ​ង្គ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top