ក្នុងចំណោមទុន FDI ដែលបានអនុវត្តសម្រេចបានជាង ២៧,៦ ពាន់លានដុល្លារ កើនឡើង ៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះគឺជាទុន វិនិយោគផ្ទាល់ពីបរទេសដែលបានអនុវត្តខ្ពស់បំផុត ក្នុងរយៈពេល ៥ កន្លងមក។ ដើមទុនចុះបញ្ជីថ្មីបានឈានដល់ជាង ៤.០០០ គម្រោង ដែលមានដើមទុនចុះបញ្ជីសម្រេចបានជាង ១៧,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៩០ ដែលមានគម្រោង វិនិយោគថ្មីៗនៅវៀតណាមក្នុងឆ្នាំ ២០២៥ ប្រទេសសិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេដែលមានទឹកប្រាក់ ៤,៨៤ ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកគឺចិន ហុងកុង (ចិន) ជប៉ុន។ល។ ក្នុងចំណោមវិស័យដែលវិនិយោគនៅវៀតណាម ឧស្សាហកម្មកែច្នៃ និងផលិតកម្មបានឈានដល់ជិត ២២,៩ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៨៣% នៃការវិនិយោគផ្ទាល់ពីបរទេសសរុប។
នៅក្នុងសន្និសីទសារព័ត៌មាន នាយកដ្ឋានស្ថិតិទូទៅបានប្រកាសថា នៅឆ្នាំ២០២៥ តម្លៃប្រាក់ពាណិជ្ជកម្មសរុបនៃការនាំចេញ និងនាំចូលទំនិញសម្រេចបានជាង ៩៣០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៨,២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទាក់ទងនឹងទីផ្សារ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម ដែលទំហំពានិជ្ជកម្មសម្រេចបានជាង ១៥៣ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺប្រទេសចិន៕





