• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលស្គាល់ការជួយ​ឧបត្ថម្ភរបស់អង្គការ និងសហគ្រាសថៃ ក្នុងអំឡុង​ពេល​មាន​ជំងឺរាតត្បាត កូវីដ-១៩

នាថ្ងៃទី ១៤ ខែកញ្ញា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅថៃ បានប្រព្រឹត្តទៅពិធីប្រគល់វិញ្ញាបនប័ត្រកិត្តិយស របស់រដ្ឋមន្ត្រីការបរទេសវៀតណាមជូនដល់សមាគមមិត្តភាពថៃ - វៀតណាម និងសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់ថៃដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភសម្ភារៈវេជ្ជសាស្រ្តសម្រាប់ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩នៅវៀតណាម។
  រូបភាព៖ TTXVN  

ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh បានអះអាងថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ កន្លងទៅ វៀតណាមទទួលបានការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីសហគមន៍អន្តរជាតិនិយាយរួម និងប្រទេសថៃនិយាយដោយឡែក។ តាមសំណើររបស់រដ្ឋាភិបាលវៀតណាម រាជរដ្ឋាភិបាលថៃបានបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញវ៉ាក់សាំង Astra Zenneca ផលិតនៅថៃ ទៅកាន់វៀតណាម។ វៀតណាមបានវាយតម្លៃខ្ពស់ និងទទួលស្គាល់ការរួមវិភាគទានរបស់សមាគមមិត្តភាពថៃ - វៀតណាម និងសម្ព័ន្ធក្រុមហ៊ុនចំនួន ៥ ក្នុងការជំរុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាម និងថៃ ក៏ដូចជាការចលនា និងគាំទ្រយ៉ាងសកម្មក្នុងការអំពាវនាវឱ្យផ្តល់សម្ភារៈ និងឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត  កូវីដ-១៩នៅវៀតណាម ក្នុងឆ្នាំ ២០២១ ដែលជាឆ្នាំរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (១៩៧៦-២០២១)៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top