• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសអំពើហឹង្សាតម្រង់ទៅលើជនស៊ីវិលនៅអេត្យូពី

ផ្ទះសម្បែងត្រូវបំផ្លិចបំផ្លាញដោយសារជម្លោះនៅតំបន់ Tigray ប្រទេសអេត្យូពី។ (រូបថត៖ AFP/VNA)

នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានបើកកិច្ចប្រជុំដោយផ្ទាល់ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអេត្យូពី។ អង្គប្រជុំបានសម្ដែងការព្រួយបារម្ភចំពោះ ស្ថានភាពនៅ Tigray ប្រទេសអេត្យូពី ដោយមិនមានវឌ្ឍនភាពទាល់តែសោះ ជា ពិសេសគឺស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងអំពើហឹង្សាតម្រង់ទៅលើជនស៊ីវិល បុគ្គ លិកជំនួយមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ ថ្លែងនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បបាន សម្ដែងការព្រួយបារម្ភចំពោះស្ថានភាពនៅ Tigray ក្នុងពេលកន្លងមក។ ចំពោះអំពើ វាយប្រហារទៅលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងស្ថាប័ន បុគ្គលិកជំនួយ មនុស្សធម៌លោកឯកអគ្គរដ្ឋទូតវៀតណាមបានថ្កោលទោសហើយអំពាវនាវឲ្យបញ្ឈប់ អំពើទាំងនេះភ្លាមមួយរំពិច ព្រមទាំងគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ហើយមិនរារាំងការទទួលជំនួយមនុស្សធម៌ផងដែរ។

លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ក្នុងនោះមានសហ ភាពអាហ្វ្រិក បន្តជួយភាគីពាក់ព័ន្ធនានាជំរុញកិច្ចសន្ទនា កសាងទំនុកទុកចិត្ត ផ្ដល់ ជំនួយមនុស្សធម៌ ហើយជួយគាំទ្រ អេត្យូពីក្នុងការស្ដារប្រទេសឡើងវិញ នាំឲ្យជីវភាព រស់នៅរបស់ប្រជាជនវិលត្រឡប់ទៅរកប្រក្រតីភាពវិញក្នុងពេលឆាប់ៗដើម្បីសន្តិភាព ការផ្សះផ្សានិងការកសាងប្រទេសឡើងវិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top