• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមរៀបចំសម្រាប់ AIPA លើកទី ៤១ យ៉ាងសកម្ម


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ និងជាប្រធានគណកម្មធិការបញ្ជាណែនាំថ្នាក់ជាតិ បានដឹកនាំសម័យប្រជុំលើកទី ២ នៃគណកម្មាធិការបញ្ជាណែនាំថ្នាក់ជាតិ និងគណៈចាត់តាំង AIPA លើកទី ៤១។
 
នៅក្នុងសម័យប្រជុំនេះ សមា ជិកនៃគណកម្មាធិការបញ្ជាណែនាំបានធ្វើការពិភាក្សាអំពីការងារត្រៀមរៀបចំ សម្រាប់សម័យបើកកិច្ចប្រជុំ AIPA និងសកម្មភាពសំខាន់ៗ ដូចជាសម័យបើក សម័យប្រជុំពេញអង្គលើកទី ១ កិច្ចប្រជុំនៃគណកម្មាធិការសេដ្ឋកិច្ច គណកម្មាធិការសង្គម សម័យ បិទ និងពិធីប្រគល់តំណែងប្រធាន AIPA។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖“យើងចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស គណកម្មធិការកិច្ចការបរទេសមជ្ឈឹមបក្ស ដើម្បី ត្រៀមរៀបចំ យ៉ាងហ្មត់ចត់ ឲ្យសមស្របនឹងស្ថានភាពនៅលើពិភពលោក និងក្នុងតំបន់។ ទន្ទឹមនឹងនេះ យើងគប្បីខិតខំប្រឹងប្រែងឆ្លៀតយកលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដូចជាយន្តការសហប្រតិបត្តិការរវាង AIPA និងអាស៊ាន។ ដោយផ្អែកលើមូលដ្ឋាននេះ ជាមួយនឹងស្ថានភាពថ្មី យើងត្រូវខិតខំប្រឹងប្រែងបង្ហាញតួនាទីជាអ្នកដឹកនាំ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ដើម្បីបង្កើតការស្រុះចិត្តគំនិត ក៏ដូចជាការគាំទ្រខ្ពស់ពីបណ្ដាប្រទេសផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ទិវាវប្បធម៌វៀតណាមនៅចិន

ទិវាវប្បធម៌វៀតណាមនៅចិន

នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។

Top