• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រដែលបក្ស រដ្ឋ និងប្រជាជនឡាវទទួលបាន នាពេលកន្លងមក និងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដ៏ធំធេងដែលឡាវបានផ្តល់ជូនវៀតណាមរហូតមកដល់ពេលនេះ។
  អគ្គលេខាបក្ស លោក Nguyen Phu Trong និងអនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany (រូបថត៖ VOV) 
 

នារសៀលថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋឡាវ ដឹកនាំដោយលោក Bounthong Chitmany អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន អនុប្រធានរដ្ឋឡាវ  ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ១៩៦២- ៥ កញ្ញា ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រដែលបក្ស រដ្ឋ និងប្រជាជនឡាវទទួលបាននាពេលកន្លងមក និងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដ៏ធំធេងដែលឡាវបានផ្តល់ជូន វៀត ណាមរហូតមកដល់ពេលនេះ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលសម្រាប់ទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ ហើយតែងតែគាំទ្រយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយលើកិច្ចការផ្លាស់ប្តូរថ្មីប្រទេសឡាវ។

អគ្គលេខាបក្ស លោក Nguyen Phu Trong និងអនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានអះអាងថា ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏ភាគីទាំងពីរនឹងរួមដៃគ្នាថែរក្សា ស្រុះចិត្តគំនិតដើម្បីពូនជ្រុំទំនាក់ទំនងដ៏ស្មោះស្ម័គ្រ និងស្មោះត្រង់រវាងប្រទេសទាំងពីរវៀតណាម-ឡាវ ឡាវ-វៀតណាម ប្រកបដោយនិរន្តរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការបង្កើតគោលនយោបាយ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top