ព័ត៌មាន
វៀតណាមតម្កល់ទុកនៅអង្គការសហប្រជាជាតិនូវផែនទីដែនសមុទ្រនិងនិយាមកានៃខ្សែបន្ទាត់មូលដ្ឋាននៅឈូងសមុទ្រខាងជើង
រូបភាពបង្ហាញពីខ្សែបន្ទាត់មូលដ្ឋានដែលប្រើសម្រាប់គណនារយៈទទឹងដែនទឹករបស់វៀតណាមក្នុងឈូងសមុទ្រខាងជើង (តុងកឹង)។ (រូបថត៖ ក្រសួងការបរទេស)
សេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិចំពោះប្រទេសជាសមាជិកបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដោយអនុលោមតាមវាក្យខ័ណ្ឌទី ២ នៃមាត្រាទី ១៦ របស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានធ្វើការតម្កល់ទុកនៅអង្គការសហប្រជាជាតិ នូវផែនទីដែនសមុទ្រ និងបញ្ជីនិយាមកាកំណត់ខ្សែបន្ទាត់មូលដ្ឋានត្រង់សម្រាប់ដែនដីគោកនៅឈូងសមុទ្រខាងជើង និងខ្សែបន្ទាត់ខាងក្រៅដែនសមុទ្រនៅក្នុងតំបន់នេះ។
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ គេហទំព័ររបស់អង្គការសហប្រជាជាតិបានបង្ហោះព័ត៌មានលម្អិតអំពីខ្លឹមសារនៃការតម្កល់ទុកនៅលើគេហទំព័រ www.un.org/Depts/los។ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានលើកច្បាស់ថា សេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាម ចុះថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្តីពីខ្សែបន្ទាត់មូលដ្ឋានសម្រាប់គណនារយៈទទឹងដែនសមុទ្រនៅឈូងសមុទ្រខាងជើង នឹងត្រូវបានបោះពុម្ពផ្សាយក្នុងស្នាដៃផ្លូវការ “ព្រឹត្តិបត្រច្បាប់សមុទ្រ” របស់អង្គការសហប្រជាជាតិនាពេលខាងមុខ៕