• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់ជប៉ុនចំពោះអាស៊ាន

នាថ្ងៃទី ១៦ ខែតុលា ក្នុងសន្និសីទកាសែតនៅទីស្នាក់ការ ក្រសួងការបរទេសជប៉ុន មន្ត្រីមួយរូប របស់ក្រសួងបាននិយាយថា មានមូលហេតុ ២ យ៉ាងដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide ជ្រើសរើសវៀតណាមជាគោលដៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក បន្ទាប់ពីកាន់តំណែងមក។

យោងតាមមន្រ្តីខាងលើ ដំបូងឡើយគឺដោយសារតែភាពជាដៃគូយុទ្ធសាស្ត្ររវាងជប៉ុននិងវៀតណាមកំពុងមានការអភិវឌ្ឍខ្លាំងក្លា។ ក្រៅពីនេះ វៀតណាមក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់ជប៉ុនចំពោះអាស៊ាន។ មន្ត្រីរូបនេះក៏បានឲ្យដឹងថា ភាគីជប៉ុនសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុន ដោយឆ្ពោះទៅរកការស្តារខឿនសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងការអភិវឌ្ឍទំនាក់ទំនងឆ្ពោះទៅអនាគតរវាងប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី Yoshihide គ្រោងនឹងបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ជប៉ុនចំពោះ “ចក្ខុវិស័យអាស៊ានសម្រាប់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក” (AOIP)។

យោងតាមក្រសួងការបរទេសជប៉ុន លោកនាយករដ្ឋមន្រ្តី Suga និងភរិយា អញ្ជើញមានដំណើរទស្សនកិច្ចបរទេសលើកដំបូងទៅកាន់ វៀតណាមនិងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោកគ្រោងនឹងសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  និងជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យវៀតណាម - ជប៉ុន ព្រមទាំងចូលរួមសកម្មភាពមួយចំនួនទៀតផង”៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top