• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឈរឈ្មោះថ្មីម្តងទៀតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៦-២០២៨

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានប្រកាស និងអំពាវនាវឱ្យប្រទេសនានាគាំទ្រវៀតណាមក្នុងការបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ។ រូបថត៖ TTXVN

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងយ៉ាងច្បាស់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវផ្តោតលើការជំរុញអាទិភាពខ្ពស់បំផុតសម្រាប់ប្រជាជន ដែលជាការទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ សិទ្ធិក្នុងការអភិវឌ្ឍន៍ និងការការពារក្រុមងាយរងគ្រោះ ហើយបានស្នើឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអំពាវនាវឱ្យបណ្តាប្រទេសជំរុញការគោរព និងការយោគយល់គ្នាទៅវិញទៅមក មានភាពអត់ឱន រួបរួមគ្នា ឯកភាព និងគោរពភាពខុសប្លែកគ្នា ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។

ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងវិស័យការពារសិទ្ធិមនុស្ស រដ្ឋមន្ត្រី Bui Thanh Son បានអះអាងសារជាថ្មីអំពីអាទិភាពរបស់វៀតណាមនៅពេលចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងការការពារក្រុមងាយរងគ្រោះ សមភាពយេនឌ័រ ការផ្លាស់ប្តូរឌីជីថល និងសិទ្ធិមនុស្ស។ រដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៥៦ នៅខែមិថុនាខាងមុខ វៀតណាមនឹងស្នើដំណោះស្រាយប្រចាំឆ្នាំស្តីពីការធានាសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមបានដាក់របាយការណ៍ជាតិក្រោមការត្រួតពិនិត្យជាសកលជាប្រចាំ (UPR) វដ្តទី IV ដែលក្នុងនោះបានអនុវត្តជិត ៩០% នៃអនុសាសន៍ដែលទទួលបានក្នុងឆ្នាំ ២០១៩។ រដ្ឋមន្ត្រី Bui Thanh Son បានប្រកាស និងអំពាវនាវឱ្យប្រទេសនានាបោះឆ្នោតគាំទ្រវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាថ្មីម្តងទៀត សម្រាប់អាណត្តិ ២០២៦-២០២៨៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Top