• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍទីផ្សារកាបូន

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងការបរទេស ក្រសួង ធនធានធម្មជាតិ និងបរិស្ថាន និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានសម្របសម្រួលរៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “បទ ពិសោធន៍អន្តរជាតិក្នុងការអភិវឌ្ឍទីផ្សារកាបូន និងខ្លឹមសារគោលនយោបាយ សម្រាប់វៀតណាម”។
វាគ្មិនចូលរួមសិក្ខាសាលា។ (ប្រភព៖ VNA)

នៅក្នុងសិក្ខាសាលានេះ តំណាង OECD បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញកំណើនបៃតង និងការអភិវឌ្ឍប្រកប ដោយចីរភាព ជាពិសេសសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្ត របស់វៀតណាមក្នុងការបំភាយឧស្ម័នសូន្យសុទ្ធនៅសន្និសីទ COP26។ គណៈប្រតិភូ បានវាយតម្លៃថា វៀតណាមមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទីផ្សារកាបូនប្រកប ដោយភាពស្វាហាប់ គុណភាព និងប្រសិទ្ធភាព។ បច្ចុប្បន្ននេះ វៀតណាមមានការ ត្រៀមរៀបចំបានល្អពីវិស័យសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវ ផ្តោតលើអភិក្រមពហុភាគី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យ ផ្នែក និងកម្រិត នានា ជាពិសេសការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន បង្កើតលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារកាបូន។

អ្នកជំនាញបានសង្កត់ធ្ងន់ថា វៀតណាមចាំបាច់ត្រូវកសាងប្រព័ន្ធមូលដ្ឋាន ទិន្នន័យកាបូនប្រកបដោយធានាបាននូវគុណភាព ធ្វើជាមូលដ្ឋានសម្រាប់កំណត់កូតា នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់សហគ្រាស ហើយសង្កត់ធ្ងន់លើភាពចាំបាច់នៃ ការគួបផ្សំប្រកបដោយភាពបត់បែន និងសម្បូរបែបនូវវិធីសាស្ត្រនិងឧបករណ៍នានា ដូចជា៖ យន្តការអភិវឌ្ឍន៍ស្អាត យន្តការឥណទានរួម ទីផ្សារតាមលក្ខណៈចាប់បង្ខំ និងស្ម័គ្រចិត្ត។ ល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

នៅថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសជាផ្លូវការអំពីការជ្រើសតាំង កូនប្រុសរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺលោក Ayatollah Mojtaba Khamenei ឲ្យកាន់តំណែងជាមេដឹកនាំកំពូលទីបីរបស់ប្រទេសនេះ។

Top