• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជឿជាក់ថា មហាសន្និបាត AIPA លើកទី៤៣នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ប្រមុខគណៈប្រតិភូសភានៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (AIPA) បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន AIPA ៤៣ សម្តេច ហេង សំរិន។
លោកប្រធានរដ្ខសភាវៀតណាម​ លោក Vuong Dinh Hue បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន AIPA ៤៣ សម្តេច ហេង សំរិន។ រូបថត៖ VNA

ក្នុងនាមប្រទេសម្ចាស់ផ្ទះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ថា AIPA ៤៣ គឺជាសន្និសីទដ៏សំខាន់មួយ ដែលបន្តជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ហើយមានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រទេសសមាជិកអាស៊ាន ក្រោយអំឡុងពេលដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ដែលមិនអាចប្រជុំដោយផ្ទាល់បាន។

 ប្រមុខគណៈប្រតិភូសភានៃបណ្តាប្រទេស AIPA បានជួបសម្តែងការគួរសមជាមួយជាប្រធាន AIPA លើកទី ៤៣ សម្តេច ហេង សំរិន។ រូបថត៖ VNA

ក្នុងសុន្ទរកថារបស់ខ្លួន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើបញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខស្បៀងអាហារ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យមានតួនាទីកាន់តែខ្ពស់ របស់សភាក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងនូវការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចំពោះខ្លឹមសារដែលបានពិភាក្សានៅក្នុងសន្និសីទ ហើយបានជឿជាក់ថា ដោយមានបទពិសោធន៍ និងការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានរដ្ឋសភាកម្ពុជា សន្និសីទ AIPA ៤៣ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top