• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាភូមិសាស្ត្រដ៏សំខាន់ជួរមុខ និងជាគោលដៅមកដល់របស់វិនិយោគិនអាល្លឺម៉ង់ និងសហភាពអឺរ៉ុប

នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kasper Rorsted អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas ដើម្បីពិភាក្សាអំពីវិធានការជំរុញផលិតកម្ម និងធ្វើអាជីវកម្មរបស់ Adidas នៅវៀតណាម។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kasper Rorsted អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas (រូបថត៖ VGP/Nhat Bac)  

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជឿជាក់ថា សម្ព័ន្ធក្រុមហ៊ុន Adidas នឹងបន្តជំរុញសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាម រួមមានការជួយសម្រួលដល់សហគ្រាសវៀតណាមឲ្យចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Adidas។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តពង្រីកយ៉ាងល្អការទទួលខុសត្រូវសង្គមរបស់ សហគ្រាស យកចិត្តទុកដាក់ធានាសុខុមាលភាព និងលក្ខខ័ណ្ឌធ្វើការយ៉ាងល្អប្រសើរជូនពលករវៀតណាម។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា Adidas នឹងបន្តរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាម សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU)

ជាការឆ្លើយតប អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas  លោកKasper Rorsted បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណើនបៃតង និងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់រដ្ឋាភិបាលវៀតណាមព្រមទាំងកំណត់ថា វៀតណាមគឺជា ភូមិសាស្ត្រដ៏សំខាន់ជួរមុខនិងជាគោលដៅមកដល់របស់វិនិយោគិនអាល្លឺម៉ង់ និងសហភាពអឺរ៉ុប។ នាពេលខាងមុខ សម្ព័ន្ធក្រុហ៊ុន Adidas នឹងបន្តខិតខំប្រឹងប្រែងដើម្បីទាញយកឱកាសអភិវឌ្ឍន៍នៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top