អង្ករដែលបញ្ចេញឧស្ម័នទាប ត្រូវបានផលិត និងវេចខ្ចប់នៅរោងចក្ររបស់សហគ្រាសនៅខ័ណ្ឌ Thot Not ទីក្រុង Can Tho។ (រូបថត៖ Pham Hai/VOV)
ព្រឹត្តិការណ៍នេះបានកត់សម្គាល់នូវការនាំចេញផលិតផលអង្ករពីគម្រោង "ការ អភិវឌ្ឍប្រកបដោយនិរន្តរភាពនូវផ្ទៃដីដាំស្រូវ ១ លានហិកតា ដែលមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាបដោយផ្សាភ្ជាប់នឹង កំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long ដល់ឆ្នាំ ២០៣០" (គម្រោងស្រូវ ១ លានហិកតា)។ ជាមួយនឹងការនាំចេញអង្ករ ដែលមានម៉ាកយីហោ "អង្ករវៀតណាមបៃតងដែលបញ្ចេញឧស្ម័នទាប" រួមទាំងឡូអង្ករ ដែលនាំចេញទៅកាន់ប្រទេសជប៉ុននេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោម ប្រទេសដំបូងគេលើពិភពលោកដែលនាំចេញអង្ករដែលបញ្ចេញឧស្ម័នទាប។
តំណាងក្រុមហ៊ុន Trung An បាននិយាយថា បន្ទាប់ពីអង្ករ Japonica ចំនួន ៥០០ តោនត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុនលើកនេះ ក្រុមហ៊ុនគ្រោងនឹងនាំចេញអង្ករ ST២៥ ប្រហែល ២០០ តោន ដែលបានទទួលវិញ្ញាប័នបត្រ “អង្ករវៀតណាមបៃតង ដែលបញ្ចេញឧស្ម័នទាប” ទៅកាន់ប្រទេសអូស្ត្រាលីក្នុងតម្លៃជិត ១២០០ ដុល្លារ/តោន។ ក្នុងឆ្នាំនេះផងដែរ ក្រុមហ៊ុនគ្រោងនឹងនាំចេញអង្ករប្រហែល ៤ សែនតោន (Japonica, ST25) ទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារជប៉ុន៕