យោងតាមរបាយការណ៍ "ការវិភាគទំហំនិងចំណែកទីផ្សារផ្លែគូលែន - និន្នាការ កំណើន និងការព្យាករណ៍ដំណាក់កាល ២០២៣ - ២០២៨" ដោយ Research and Markets នោះ វៀតណាមកំពុងជាប់ចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកទាក់ ទងនឹងទិន្នផលផ្លែគូលែន (បន្ទាប់ពីប្រទេសចិន)។ បរិមាណផ្លែគូលែនរបស់ វៀតណាមក្នុងឆ្នាំនេះត្រូវបានគេរំពឹងថា នឹងសម្រេចបាន ៣០៣ ពាន់តោន កើនឡើង ៣០% បើធៀបនឹងឆ្នាំ ២០២៤។ បច្ចុប្បន្ននេះ វៀតណាមកំពុងពង្រឹងឋានៈរបស់ខ្លួន ដោយឥតឈប់ឈរនៅលើទីផ្សារផ្លែគូលែនសកលជាមួយនឹងវត្តមាននៅតាមប្រទេស និងដែនដីជាង ៣០ ជុំវិញពិភពលោក ដោយបំពេញតម្រូវការនៃទីផ្សារលំដាប់ខ្ពស់បំផុត។
តំណាងមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Bac Giang (ច្របាច់បញ្ចូល ទៅក្នុងខេត្ត Bac Ninh) បានឲ្យដឹងថា នាបច្ចុប្បន្ន សហគ្រាសបានបញ្ជាទិញផ្លែគូលែន ក្នុងបរិមាណធំរបស់ខេត្ត ដើម្បីនាំចេញទៅកាន់ទីផ្សារលំដាប់ខ្ពស់។ តាមនោះ សហគ្រាសនាំចូល និងចែកចាយនៅសហភាពអឺរ៉ុប គ្រោងនឹងទិញផ្លែគូលែន ប្រហែល ២០០ តោន ដើម្បីដាក់ចូលទៅក្នុងប្រព័ន្ធផ្សារទំនើបនៅក្នុងតំបន់នេះ; ប្រហែល ១៥០ តោនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងកាណាដា; ២០០តោន ទៅកាន់ជប៉ុន និង ២០០តោន ទៅអូស្ត្រាលី៕