• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចែករំលែកបទពិសោធន៍នៅក្នុងកិច្ចប្រជុំអនុ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង​ ធនាគារកណ្តាល APEC ២០២៦

នៅថ្ងៃទី ៤-៥ ខែកុម្ភៈ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្តាលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ជាប្រទេសម្ចាស់ផ្ទះនៃ APEC ២០២៦។

បណ្តាប្រធានគណៈប្រតិភូដែលចូលរួមសន្និសីទ។ រូបថត៖ VGP

នៅក្នុងឆ្នាំ APEC ២០២៦ ដោយប្រធានបទ "ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយវិបុលភាពរួម" ប្រទេសចិនបានកំណត់វិស័យអាទិភាពចំនួន៤សម្រាប់ការពិភាក្សានៅក្នុងដំណើរការរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្នាំ ២០២៦ រួមមាន៖ គោលនយោបាយសារពើពន្ធគាំទ្រក្រុមគ្រួសារ; ហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល; ឱកាស និងការទទួលបានហិរញ្ញវត្ថុសម្រាប់មនុស្សគ្រប់រូប; និងការសន្ទនាជាមួយទេពកោសល្យហិរញ្ញវត្ថុវ័យក្មេង។ ថ្លែងនៅក្នុងសន្និសីទ និងការពិភាក្សាក្នុងក្របខ័ណ្ឌនៃប្រធានបទជាអាទិភាព លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានគូសបញ្ជាក់ពីសមិទ្ធផលម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ធ្វើបច្ចុប្បន្នភាពគោលដៅនៅឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦-២០៣០។ លោកអនុរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការកសាងគោលនយោបាយសារពើពន្ធដើម្បីគាំទ្រដល់ក្រុមគ្រួសារ ដោយបង្ហាញពីការត្រិះរិះ  និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាម ដោយដាក់ការវិនិយោគ និងការអភិវឌ្ឍមនុស្សជាមូលដ្ឋាន បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារជាបណ្ដើរៗ បង្កើតកម្លាំងចលករ កំណើនថ្មី តាមនោះជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយស្ថេរភាពក្នុងរយៈពេលវែង៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top