• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៨

នារសៀលថ្ងៃទី ១៧ ខែមីនា លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានធ្វើជាអធិបតីនៃកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៨ (ACDFM-18) នៅនាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាម។
 

លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អញ្ជើញ​ជា​​អធិបតីនៃកិច្ចប្រជុំ


នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាក្នុងការត្រៀមរៀបចំសម្រាប់ការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំ ACDFM-18 ដែលរៀបចំឡើងដោយប្រ៊ុយណេ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី១៨ ខែមីនា។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ


លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានបញ្ជាក់ថា វៀតណាមចូលរួមកិច្ចប្រជុំ ACDFM-18 ដើម្បីបន្តអះអាងនូវភាពម្ចាស់ការ​របស់ខ្លួន​ក្នុងនាមជាសមាជិក​មានទំនួលខុសត្រូវក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការយោធា​ការពារជាតិអាស៊ាន រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្តាប្រទេសអាស៊ានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) ព្រមទាំងបង្ហាញនូវការគាំទ្ររបស់វៀតណាមចំពោះប្រទេសប្រ៊ុយណេ ក្នុងតួនាទី​ជាប្រធានអាស៊ានឆ្នាំ ២០២១។ ពីបទពិសោធន៍ក្នុងការរៀបចំសកម្មភាព និងកិច្ចប្រជុំយោធា​ការពារជាតិអាស៊ាននៅឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានស្នើឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាបន្តលើកកម្ពស់ស្មារតីទំនួលខុសត្រូវ និងធ្វើ​បាន​ល្អ​ការ​​​ត្រៀមរៀបចំលើគ្រប់វិស័យ ដើម្បីរួមចំណែកដល់ជោគជ័យរួមរបស់កិច្ចប្រជុំ ACDFM-18៕

កាសែតកងទ័ពប្រជាជន​អនឡាញ

កាសែតកងទ័ពប្រជាជន​អនឡាញ

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top