គណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក Do Duc Duy រួមមានតំណាងមកពីស្ថាប័ន សហគ្រាស និងសមាគមកសិកម្មជិត ៥០ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ វាយតម្លៃលទ្ធផលនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី Do Duc Duy បានអះអាងថា៖ “សហគ្រាសវៀតណាមបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ ដើម្បីបង្កើនការទិញផលិត ផលកសិកម្មពីសហរដ្ឋអាមេរិកក្នុងបរិមាណដ៏គួរឱ្យចាប់អារម្មណ៍ជិត ៣ ពាន់លានដុល្លាអាមេរិក លើសពីការរំពឹងទុកដំបូងចំនួន ២ ពាន់លាន ដុល្លា តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការចុះសម្រុងគ្នាសមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទីពីរ តាមរយៈវេទិការនិងកិច្ចប្រជុំនានា សហគមន៍ធុរកិច្ចវៀតណាមនិងអាមេរិកមានព័ត៌មានគ្រប់គ្រាន់ក្នុងការទទួលបាន បើកទូលាយទីផ្សារ និងអនុវត្តកិច្ចសហប្រតិបត្តិការ វិនិយោគ និងសកម្មភាពធុរកិច្ចក្នុងវិស័យពាណិជ្ជកម្ម កសិកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ទីបី តាមរយៈដំណើរទស្សនកិច្ចជាក់ស្តែង យើងបានឃើញសក្តានុពលដ៏អស្ចារ្យក្នុងការលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រួមទាំងដំណោះស្រាយលើការអនុវត្តវិទ្យាសាស្ត្រ បច្ចេក វិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល។ ចំណុចចុងក្រោយគឺថា តាមរយៈវេទិកានិងកិច្ចប្រជុំ យើងបានបង្ហាញយ៉ាងច្បាស់ដល់អ្នកនយោបាយ រដ្ឋបាលអាមេរិក រដ្ឋាភិបាលរដ្ឋ និងសហគមន៍ ធុរកិច្ចដែលឃើញថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក ក្នុងនោះពាណិជ្ជកម្មនិងវិនិយោគគឺជាសសរស្តម្ភសំខាន់ ហើយវៀតណាមតែងតែខិតខំជំរុញភាពជាដៃគូយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក"៕