• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាប់យកឱកាសនាំចេញពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់

នៅថ្ងៃទី ៣ ​ខែកញ្ញា នៅទីក្រុងហូជីមិញ វេទិកានាំចេញឆ្នាំ ២០២៦ និងពិព័រណ៍​តភ្ជាប់ការ​ផ្គត់ផ្គង់អន្តរជាតិវៀតណាមឆ្នាំ ២០២៦ បានបើកសម្ពោធ ដោយ​ប្រមូលផ្តុំគណៈប្រតិភូអាជីវកម្មជាង ៥៨០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៦០ ជាមួយនឹងការតភ្ជាប់ពាណិជ្ជកម្មជាង ៣.០០០​។

អ្នកទស្សនាអន្តរជាតិស្វែងយល់នូវ​ការទូទាត់អេឡិចត្រូនិច នៅទីក្រុង​ ដាណាំងឆ្នាំ២០២៦។ រូបថត៖ VNA

នៅក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang បានថ្លែងថា រដ្ឋាភិបាលវៀតណាមបាន​ដាក់​ចេញ​នូវគោល​ដៅកំណើននាំចេញប្រហែល ១៥-១៦% នៅឆ្នាំនេះ ដោយឆ្ពោះ​ទៅ​រក​គោលដៅ​ទទួលប្រាក់ចំណូលពី ៥៤៦-៥៥០ ពាន់លានដុល្លារអាមេរិក។ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧​ ដែលបានចុះហត្ថលេខា និងអនុវត្ត បរិយាកាសវិនិយោគប្រកបដោយស្ថិរភាព និងសមត្ថភាព​ផលិ​តកម្មកាន់តែប្រសើរឡើង វៀតណាមនៅតែជាគោលដៅដែល​ត្រូវបានសាជីវកម្មអន្តរជាតិជាច្រើនជ្រើសរើស នៅ​ក្នុងយុទ្ធសាស្ត្រ​ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់។

សម្រាប់ទីក្រុងហូជីមិញ ការបង្កើនសមត្ថភាពអាជីវកម្មក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានកំណត់ជាភារកិច្ចស្នូល។ ជាមួយនឹងការតភ្ជាប់សាជីវកម្មទិញទំនិញ ប្រព័ន្ធចែកចាយ និងអ្នកនាំចូល ទីក្រុងនឹងគាំទ្រ​សហគ្រាសក្នុងការឆ្លៀត​យក​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការកសាងម៉ាកយីហោ និងការអភិវឌ្ឍផលិតផល​ដែលមានតម្លៃបន្ថែមខ្ពស់; កែលម្អគុណភាពព្យាករណ៍ទីផ្សារ និងការធ្វើបច្ចុប្បន្នភាព​លើស្តង់ដារ និងរបាំងថ្មីៗ។

យោងតាមអ្នកជំនាញ និន្នាការនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់កំពុងបើកចេញ​ឱកាសដ៏អស្ចារ្យ ប៉ុន្តែអាជីវកម្មវៀតណាមត្រូវកែលម្អសមត្ថភាពបច្ចេកវិទ្យា គុណភាព ការគ្រប់គ្រងទិន្នន័យ និងបំពេញតាមស្តង់ដារបៃតង ដើម្បីចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល៕​

តាម​ vovworld.vn/km-KH

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top