• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេស

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត ភារធារី នៃបណ្ដាប្រទេសអាស៊ាន និងទីម័រខាងកើតប្រចាំទីក្រុងហាណូយ ប្រធានរដ្ឋវៀត ណាមលោក Luong Cuong បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកប្រទេសអាស៊ី អាគ្នេយ៍ជាអ្នកជិតខាងជិតស្និទ្ធ និងអាស៊ានជាគ្រួសាររបស់វៀតណាម។
លោកប្រធានរដ្ឋ Luong Cuong ថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំនៅ ទីក្រុងហាណូយ។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា វៀតណាមក៏ចាត់ទុកអាស៊ានជាអាទិភាពយុទ្ធ សាស្ត្រជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេស ហើយថាឆ្នាំ ២០២៥ ជាខួបគម្រប់ ៣ ទសវត្សរ៍ចាប់តាំងពីវៀតណាមចូលជាសមាជិកអាស៊ានជាផ្លូវការ ហើយជានិច្ចកាល ខិតខំប្រឹងប្រែងរួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព រឹងមាំ ជាមួយនឹងតួនាទី និងឋានៈដ៏សំខាន់នៅលើពិភពលោក។ លោកប្រធានរដ្ឋ Luong Cuong សង្ឃឹមថា ឯកអគ្គរដ្ឋទូត និងភារធារីទាំងអស់ បន្តជា ស្ពានដ៏សំខាន់ រួមចំណែកថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមដៃគ្នាកសាង សហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព រឹងមាំ ជាស្នូលនៃសន្តិភាព ស្ថិរភាពនៅ អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក - មហាសមុទ្រឥណ្ឌា។

តាងនាមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំនៅ ទីក្រុងហាណូយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក  Dato'Tan Yang Thai ប្រទេសដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៥ បានពាំនាំសេចក្ដីជូនពរឆ្នាំថ្មី និងសេចក្ដីសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំជាន់ ខ្ពស់នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជូនចំពោះលោកប្រធានរដ្ឋ Luong Cuong ដោយជូនពរវៀតណាមបន្តជាគំរូបន្តអភិវឌ្ឍន៍ប្រកបដោយជោគជ័យក្នុងតំបន់។ ដោយយល់ស្របនឹងសំណើរបស់លោកប្រធានរដ្ឋ Luong Cuong ឯកអគ្គរដ្ឋទូត និងភារធារីបានសន្យាថា ឯកអគ្គរដ្ឋទូតអាស៊ាននឹងខិតខំប្រឹងប្រែងបំពេញការសន្យា; រួមចំណែកក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top