ព័ត៌មាន
វៀតណាមចាត់ទុកសាជីវកម្ម NVIDIA ជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងវិស័យ semiconductors និងបញ្ជាសិប្បនិមិត្
អគ្គលេខាលោក តូ ឡឹម បានអះអាងថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្ត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀត ណាម គឺជាសញ្ញាសម្គាល់សំខាន់សម្រាប់ការចាប់ផ្តើមទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមជាមួយសាជីវកម្ម NVIDIA; ទន្ទឹមនឹងនោះ ជួយវៀតណាមធ្វើអាជីវកម្មជាអតិបរមារាល់សក្តានុពលរបស់ AI ដើម្បីកំណត់អនាគតនៃបច្ចេកវិទ្យា និងអនុវត្តន៍ជាក់ស្តែងរាល់គោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹម សង្ឃឹមថា NVIDIA គ្រុប នឹងបន្តរួមដំណើរជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី AI លើកកំពស់ការពឹងផ្អែកដោយខ្លួនឯងអំពីបច្ចេកវិទ្យា; អះអាងថា បក្សនិងរដ្ឋវៀតណាមចាត់ទុក NVIDIA គ្រុប ជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងវិស័យ semiconductors និង AI ហើយ ប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ខ្លឹមសារសហប្រតិបត្តិការរវាងភាគីទាំងពីរអនុវត្តប្រកប ដោយប្រសិទ្ធភាព នាំវៀតណាមក្លាយជា ចំណុចភ្លឺថ្មី នៅក្នុងវិស័យឧស្សាហកម្ម semiconductor, AI និងនវានុវត្តន៍ក្នុងតំបន់និងពិភពលោក។
រីឯខ្លួនវិញ ប្រធានក្រុមហ៊ុន NVIDIA គ្រុបលោក Jensen Huang បានវាយតម្លៃថា គុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាម ជាពិសេសគុណភាពធនធានមនុស្សដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍ និងការអនុវត្តយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាថ្មីៗ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងសាជីវកម្ម NVIDIA និងវៀតណាម។ លោក Jensen Huang បានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អប់រំនិងបណ្តុះបណ្តាល គាំទ្រសហគមន៍ចាប់ផ្តើមអាជីវកម្ម AI របស់វៀតណាមនិងរួមដំណើរជាមួយវៀតណាមឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍៕