• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាគំរូនៃការតស៊ូដើម្បីឯករាជ្យ សេរីភាព និងការអភិវឌ្ឍ

ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥) ប្រធានគណៈកម្មការកិច្ចការបរទេស-សហប្រតិ បត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា បានផ្តល់បទ សម្ភាសន៍ដល់អ្នកសារព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ក្នុងនោះអះអាងនូវតួនាទី ដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្រោមការណែនាំរបស់លោកប្រធានហូជីមិញ ដែលបានតំរង់ទិសនិងនាំឲ្យប្រទេសវៀតណាមសម្រេចបានសមិទ្ធផលដ៏ធំធេងដូចសព្វថ្ងៃនេះ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យ សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស-សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន VOV។ (រូបថត៖ VOV)

វាយតម្លៃអំពីតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ លោក សួស យ៉ារ៉ា មានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់បក្ស កុម្មុយនិស្តវៀតណាម ការតស៊ូដណ្ដើមឯករាជ្យជាតិរបស់ប្រជាជនវៀតណាមបាន ទទួលជ័យជម្នះជាច្រើន៖ បដិវត្តខែសីហាឆ្នាំ ១៩៤៥ បានកម្ទេចនឹមត្រួតត្រានៃ អាណានិគមនិយម បញ្ចប់របបសក្ដិភូមិ លុបបំបាត់វណ្ណៈទាសករ ដណ្ដើមឯករាជ្យជាតិ មកវិញ; ជាមួយនឹងជ័យជំនះនៃយុទ្ធនាការព្រំដែនឆ្នាំ ១៩៥០ យុទ្ធនាការ Dien Bien Phu ឆ្នាំ ១៩៥៤ ដែលនាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ និងមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥។ នេះគឺជាសក្ខីភាពនៃតួនាទីដ៏ឧត្តុងឧត្តម របស់បក្សកុម្មុយនិស្តដែលបាននាំវៀតណាមជំនះបុះពារលើរាល់ការលំបាក រក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

ជាពិសេស វៀតណាមបានបោះជំហានយ៉ាងត្រឹមត្រូវក្នុងការបើកចំហសេដ្ឋកិច្ច ទីផ្សារ បង្កើតទំនាក់ទំនងជាមួយដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មសេរី។ ប្រការនេះបាន ធ្វើឲ្យវៀតណាមក្លាយជា “សត្វនាគ” ផ្នែកសេដ្ឋកិច្ចក្នុងតំបន់ នាំមកនូវមោទនភាពដ៏ ធំធេងដល់ប្រជាជន បើកយុគសម័យនៃការស្ទុះឈានទៅមុខរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល"៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៌សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ២៨ សីហា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) Dong Anh ទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាឯករាជ្យជាតិវៀតណាម (២/កញ្ញា/១៩៤៥ - ២/កញ្ញា/ ២០២៥)

Top